លែងពិបាករកអីញ៉ាំនៅពេលយប់ហើយ ជាមួយហាងអាហារ២៤ម៉ោងនេះ!

  • 2017-09-07 09:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ប្រិយមិត្តដែលចូលចិត្តនៅដើរកម្សាន្ត ឬក៏ធ្វើការដល់យប់ជ្រៅ ប្រាកដជាពិបាកក្នុងការរកអាហារដើម្បីទទួលទានពេលរាត្រីហើយ ព្រោះហាងជាច្រើនបានបិទទ្វារ។ ប៉ុន្តែឥឡូវនេះ ប្រិយមិត្តលែងមានបញ្ហាទៀតហើយជាមួយហាងអាហារ២៤ម៉ោង ដែលមានបម្រើអាហាររយៈពេលពេញមួយថ្ងៃ ទោះបីជាយប់ជ្រៅក៏ដោយ ជាមួយនឹងមុខម្ហូបដូចជា Burger Pizza បាយឆា បុកល្ហុង បបរកង្កែប គ្រឿងក្លែម ម្ហូបកម្មង់ បបរស ជ្រក់ជើងមាន់ ជើងមាន់បំពងខ្ទឹមស សៀវម៉ៃ ភ្លាក្តាម មឹកអាំង ក្តាមអាំង និងផ្លែឈើស្រស់ក្រឡុក។ ឯតម្លៃវិញ មិនថ្លៃទេ បាយឆាត្រឹម១២០០០រៀល Burger ត្រឹម១២០០០រៀល Pizza ត្រឹម៥,៨០ដុល្លារ មានគ្រប់ទំហំ បបរកង្កែប១៨០០០រៀល។ តោះ កុំភ្លេចចូលញ៉ាំណា។

អាសយដ្ឋាន៖ ចូលតាមផ្លូវលេខ៣៥៨ មុខវិទ្យាល័យទួលស្វាយព្រៃ៕


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang