ខោអាវងាយស្រួលពាក់មួយចំនួនដែលនារីគ្រប់រូបគួរតែមាន

  • 2017-09-07 04:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការតុបតែងខ្លួនតែងតែមានការដុះដាលទៅជាហូរហែរ ខ្លះពាក់ទៅស្អាតមែន តែមិនមានភាពស្រណុកសុខស្រួលឡើយ។ ដូច្នេះហើយមិត្តៗនារីគួរតែមានខោអាវមួយចំនួនខាងក្រោមនេះ ដែលធ្វើឲ្យការស្លៀកពាក់ប្រចំាថ្ងៃមានភាពងាយស្រួលជាងមុន និងនៅតែរក្សាភាពទាន់សម័យ។

១. អាវជាប់ខោ (Jumpsuit)

អ្នកមិនចំាបាច់ចំណាយពេលច្រើនក្នុងការរើសអាវ និងខោផ្គុំគ្នានោះទេ ដោយសារតែ Jumpsuit នេះមានមករួចជាស្រាប់ ហើយពាក់ទៅរលុង ស្រួលក្នុងការផ្លាស់ប្តូរឥរិយាបថទៀតផង។

២. ស្បែកជើងកីឡា (Sneakers)

ល្អបំផុតប្រសិនបើអ្នកត្រូវធ្វើការងារដែរតម្រូវឲ្យអ្នកដើរចុះឡើងច្រើន ឬនៅពេលដែលអ្នកត្រូវដើរលេងកម្សាន្ត។

៣. អាវមានគំនូរ (Graphic Tee)

អាវគំនូរនេះមានយូរមកហើយ តែនៅតែមិនហួសសម័យ ព្រោះវាងាយស្រួលពាក់ ឡូយ និងអាចផ្គុំជាមួយអ្វីក៏បាន។

៤. កាបូបស្ពាយពីក្រោយ (Backpack)

ប្រាកដណាស់ថាកាបូបស្ពាយពីក្រោយ គឺមានភាពងាយស្រួល ដោយសារតែអ្នកមិនចាំបាច់បារម្ភថា វាអាចជ្រុះចេញពីស្មា ហើយអ្នកមានដៃទំនេរទំាងសងខាងសម្រាប់ធ្វើការងារផ្សេងៗទៀតផង។

៥. អាវជាប់មួក (Hoodie)

អាវធំៗបែបនេះពិតជាមានភាពងាយស្រួលក្នុងការពាក់មែនទែន ហើយកាន់តែកាឡីបប្រសិនបើពាក់វាជាមួយខោជើងខ្លី។

៦. ខោខ្មៅរឹប (legging)

ខោខ្មៅរឹបអាចផ្គុំជាមួយនឹងអាវ ឬរ៉ូបបានជា​ច្រើនប្រភេទ ហើយងាយស្រួលក្នុងការធ្វើដំណើរ៕


អត្ថបទ៖ ដេមី