«Single Lady» ចាក់​បញ្ចាំង​សាឡើង​វិញ​ហើយ​ ចាំ​អង្កាល់​ទៀត​?

  • 2017-09-06 04:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ​ទី​៦​ខែ​សីហា​ឆ្នាំ​២០១៧​នេះ​នឹង​មាន​ការ​ចាក់​បញ្ចាំង​សារ​ឡើង​វិញ​នូវ​​ខ្សែ​ភាពយន្ត​​ស្នេហា​​មាន​គ្រប់​រសជាតិ​គឺ​រឿង «Single Lady» ដែល​មាន​បញ្ចាំង​ជូន​ពិសេស​តែ​មួយ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​មើល​និង​មើល​ហើយ​ក៏​ដោយ​អាច​ទៅ​ទស្សនា​ទាំង​អស់​គ្នា​ម្ដង​ទៀត​បាន។​ ខ្សែ​ភាព​យន្ត​នេះ​និយាយ​អំពី​ជីវិត​នារី​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ជោគ​ជ័យ​នៅ​ក្នុង​ការងារ​និង​ជា​និមិត្ត​រូប​សម្រាប់​ស្រី​ៗ​ជា​ច្រើន​ទៀត​តែ​បែរ​ជា​គ្មាន​សង្សារ​នឹង​គេ​។​

ទើប​តែ​ថ្ងៃ​មួយ​នៅ​ក្នុង​កម្មវិធី​មង្គលការ​របស់​មិត្ត​ភក្តិ​នាង​ ពួក​គេ​ក៏​ណែនាំ​ឲ្យ​ជួប​គ្រូ​ទាយ​ចម្លែក​ម្នាក់​ហើយ​គាត់​ក៏​បាន​ប្រាប់​នាង​ថា​បើ​នាង​មិន​បាន​ស្វែង​រក​ស្នេហា​ពិត​ពេល​នេះ​ទេ​ពេញ​មួយ​ជីវិត​របស់​នាង​នឹង​ជួប​រឿង​អកុសល​រហូត​។ ប៉ុន្តែ​ដើម្បី​ជួប​ស្នេហ៍​ពិត​ម្នាក់​នោះ​នាង​មាន​បេសកកម្ម​មួយ​ដោយ​តម្រូវ​ឲ្យ​នាង​ទៅ​រក​សង្សារ​ចាស់​ទាំង​អស់​របស់​នាង​និង​ជួយ​ពួក​គាត់​ដោះ​ស្រាយ​បញ្ហា​ជីវិត​ស្នេហា​របស់​ពួក​គាត់​បាន​ល្អ​ប្រសើរ​សិន​ទើប​នាង​រួច​ខ្លួន​។

ដោយ​សារ​តែ​នាង​បាន​ធ្វើ​អ្វី​មួយ​ដែល​ខុស​ឆ្គង​ចំពោះ​ពួក​គេ​ហើយ​ពួក​គេ​ក៏​មិន​ទាន់​ទទួល​បាន​សេចក្តី​សុខ​ដូច្នេះ​នាង​ក៏​គ្មាន​ថ្ងៃ​មាន​ក្តី​សុខ​ដូច​គ្នា​ អ៊ី​ចឹង​ចាំ​​មើល​តើ​គាត់​អាច​បញ្ចប់​បេសកកម្ម​នេះ​បាន​សម្រេច​និង​ជួប​ស្នេហ៍​ពិត​របស់​គាត់​ដែរ​ឬ​អត់​ កុំ​ភ្លេច​ទៅ​ទស្សនា​ការ​ចាក់​បញ្ចាំង​ឡើង​វិញ​នេះ​តែ​មួយ​ថ្ងៃ​គត់​នៅ​រោង​ភាព​យន្ត​ Major Cineplex ។

Single Lady Showtimes


អត្ថបទ៖ Nita