រមណីយដ្ឋាន Salty River ស្ងប់ស្ងាត់ ហើយទេសភាពម៉ាកប់

  • 2017-09-06 08:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅលេងកំពតរាល់ដងអត់ដឹងត្រូវទៅគេងនៅណាមែនទេ? រមណីដ្ឋានSalty River មានទីតាំងនៅជិតផ្លូវរទេះភ្លើង នៅជិតក្រុងងាយស្រួលរក សាកសមសម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ព្រោះនៅទីនេះការស្នាក់នៅគឺជាលក្ខណ:ឯកជន ក្នុងកូនផ្ទះសង់ដាច់ៗពីគ្នា។ បើនិយាយពីទេសភាពវិញ គឺនៅជាប់មាត់ទឹកតែម្តង ហើយនៅសងខាងអាចមើលឃើញព្រៃឈើបៃតងខ្ចី និងភ្នំធម្មជាតិទៀតផង។ អ្វីដែលពិសេសជាងគេគឺ មានទូកសម្រាប់ជិះកំសាន្តតាមដងទឹក មានកន្លែងអាំងសាច់ និងបារបម្រើម្ហូបភេសជ្ជះ ព្រមទាំងកន្លែងចតឡានធំទូលាយ។ ចំពោះតម្លៃវិញក៍មិនថ្លៃពេកដែរ គឺប្រហែល៤០ដូល្លាអាមេរិក(40USD) សម្រាប់បន្ទប់គ្រែ២។ ចង់ដឹងថាSalty Riverស្រស់ស្អាតបែបណានោះ យើងទស្សនារូបភាពខាងក្រោម៖

អាច​ទំនាក់​ទំនង​បានតាម​រយៈ Salty River


អត្ថបទ៖ ដាលីន