នំ Pie ដ៏ពេញនិយមនៅ New Zealand លាក់ខ្លួននៅក្នុងខេត្តសៀមរាប

  • 2017-09-08 05:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានដឹងថានៅក្នុងខេត្តសៀមរាបគឺប្រមូលផ្តុំទៅដោយម្ហូបអាហារគ្រប់ប្រភេទហើយឆ្ងាញ់ៗទៀតផង គ្រប់ពេលដែលទៅលេងនៅទីនោះតែងតែស្វះស្វែងរកកន្លែងដែលអាចភ្លក់អាហារឆ្ងាញ់ៗប្លែកមាត់ជានិច្ច។ ដូចគ្នានេះដែរសម្រាប់អ្នកដែលមិនធ្លាប់បានសាកឬចូលចិត្តញ៉ាំនំ Pie ថ្ងៃនេះ Sabay Der ចង់ណែនាំគ្រប់គ្នាឲ្យទៅសាកនៅហាង New Zealand Bakery & Café ម្តង។

នៅហាងនេះមាននំ Pie ដែលមានរសជាតិឈ្ងុយឆ្ងាញ់និងធានាលើរសជាតិដោយគ្រឿងផ្សំនៃការធ្វើគឺនាំចូលពីប្រទេស New Zealand សុទ្ធសាធសូម្បីតែសាច់គោដែលជាស្នូលនៅពីក្នុងនោះក៏ដោយ។

រាល់ការចម្អិននំនីមួយៗគឺមានការយកចិត្តទុកដាក់លើគុណភាពនិងរសជាតិ ដោយគ្រាន់តែដាក់ចូលមាត់អ្នកនឹងទទួលបានអារម្មណ៍ថាប្លែកមាត់និងឆ្ងាញ់ជាប់ចិត្តហ្មង។

មិនត្រឹមតែមាននំ Pie រសជាតិដើមឆ្ងាញ់របស់ New Zealand នោះទេអ្នកអាចជ្រើសរើសយកមុខម្ហូបអាស៊ីនិងអឺរ៉ុបជាច្រើនប្រភេទផ្សេងទៀតដែលមានរសជាតិឆ្ងាញ់និងតុបតែងយ៉ាងសម្រិតសម្រាំងពីចុងភៅផ្ទាល់នៅទីនោះ។

សម្រាប់បរិយាកាសវិញក៏ធំទូលាយមានការរៀបចំស្អាតសមស្របសម្រាប់ការជួបជុំជជែកគ្នាលេងឬអង្គុយធ្វើការជាមួយកុំព្យូទ័រ រីឯភេសជ្ជៈវិញក៏មានច្រើនជម្រើសផងដែរ។ជាពិសេសបើអ្នកដែលចូលចិត្តញ៉ាំកាហ្វេកុំភ្លេចសាករសជាតិកាហ្វេអ៊ីតាលីប្រចាំហាងដែលអ្នកប្រាកដជាជាប់ចិត្តចង់ទៅលើកក្រោយៗទៀតមិនខាន។

អាសយដ្ឋាន៖ ផ្លូវអាចារ្យស្វា ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ខេត្តសៀមរាប(ទល់មុខស្ទឹងសៀមរាប)

New Zealand Bakery & Café Facebook


អត្ថបទ ៖​ ដាលីន