ឆាក​តន្ត្រី​ The Chainsmokers បាន​មក​ដល់​អាស៊ី​ទៀតហើយ​

  • 2017-09-10 11:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​លឺ​ឈ្មោះ​ The Chainsmokers ​អ្នក​ដែល​ចូលចិត្ត​បទ​ចម្រៀង​បែប​ EDM ដឹង​តែ​និយាយ​​មិន​ឈប់​ពី​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​របស់​ក្រុម​ឌីជេ​មួយ​នេះ។ The Chainsmokers គឺ​ជា​ក្រុមឌីជេ​ចាក់​ភ្លេង​​ដ៏​ល្បី​លំដាប់​ពិភពលោក។ ​​បទ​ចម្រៀង​ដែល​ល្បី​រន្ទឺ​ដំបូង​របស់​ពួក​គាត់​ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​ឈ្មោះ ​The Chainsmokers គឺ​បទ «#Selfie»។ ក្រោយ​មក​បទ​ចម្រៀង​របស់​ពួក​គាត់​ក៏​កាន់​តែ​ល្បី​រន្ទឺ​ថែម​ទៀត​ គឺ​បទ​ «Roses», ​«Closer»,​ «Don't Let Me Down» និង «Paris»។

វា​ជា​ក្តី​សុបិន​សម្រាប់​អ្នក​ដែល​ស្នេហា​វិស័យ​ឌីជេ​ចាក់​ភ្លេង​ និង​អ្នក​ដែល​ចូល​ចិត្ត​បទ​ភ្លេង​ EDM ដែល​ចង់​ចូល​រួម​ក្នុង​ឆាក​តន្រ្តី​របស់​ក្រុម​ឌី​ជេ​ The Chainsmokers។ សម្រាប់​អ្នក​គាំទ្រ​ពួក​គាត់​ អ្នក​អាច​មាន​ឱកាស​ចូល​រួម​ឆាក​តន្ត្រី​របស់​ពួក​គាត់​ដែល​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​​ នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​មាន​ឈ្មោះ​ថា​ «Heineken presents The Chainsmokers Memories Do not Open Asia Tour 2017»។

ដូច្នេះ​ អ្នក​គាំ​ទ្រ​របស់​ក្រុម​ The Chainsmokers ប្រហែល​ជា​មិន​ចង់​រំលង​ឱកាស​ដ៏​ល្អ​មួយ​នេះ​ទេ​ គួរ​តែ​ទៅ​ចូល​រួម​ម្តង​ហើយ​។​

ទី​តាំង​ឆាក​តន្រ្តី​៖ Challenger Hall 1 Muang Thong Thani ប្រទេស​ថៃ

តម្លៃ​សំបុត្រប្រហែលចាប់​ពី​៦០ ​ដល់​១០០​ដុល្លារ៕

Buy Concert Ticket


អត្ថបទ៖​ ដាលីន