ចង់ផឹកកាហ្វេនៅសៀមរាប កុំភ្លេច Fifty5 Kitchen & Bar

  • 2017-09-14 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលដើរលេងនៅផ្សារចាស់ ឬនៅម្តុំPub Streetពេលថ្ងៃត្រង់ ក៏មានអារម្មណ៍ថាហត់ ចង់ឈប់សម្រាកផឹកអីត្រជាក់ៗមួយកែវពីរកែវ ដូច្នេះហើយអ្នកមិនគួររំលងហាងមួយដែលមានការតុបតែងដ៏ស្រស់ស្អាតមានឈ្មោះថាFifty5 Kitchen & Bar។ ត្បិតតែហាងនេះធ្វើស្ទាយគ្មានម៉ាស៊ីនត្រជាក់ តែខ្យល់អាកាសធម្មជាតិសឹងតែធ្វើឲ្យហាងដែលមានម៉ាស៊ីនត្រជាក់ល្មមៗសុំខ្មាស់តែម្ដង។ មិនតែប៉ុណ្ណោះការតុបតែងក្នុងហាងមានភាពខុសប្លែកពីគេ គួរឲ្យទាក់ទាញ បើបានដើរកាត់ដឹងតែមិនអាចឈានជើងទៅមុខផុតនោះទេ។ មុខម្ហូប កាហ្វេ ភេសជ្ជៈ និងការ៉េមក៏មានច្រើនមុខតាមដែលត្រូវការទៀតផង។

ទីតំាង៖ កាច់ជ្រុងផ្លូវលេខ២ និងលេខ៩ ផ្សារចាស់ ខេត្តសៀមរាប។ Fifty5 Kitchen & Bar


អត្ថបទ៖ ដេមី