គន្លឹះជ្រើសរើសខោខូវប៊យដោយមិនបាច់ល

  • 2017-09-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលអ្នកត្រូវការទិញខោខូវប៊យនៅផ្សារម្ដងៗ ក៏ពិបាកចិត្តរឿងត្រូវដោះដូរខោដើម្បីលរ ព្រោះនៅទីសាធារណៈ វាមិនដូចផ្ទះខ្លួនឡើយ។ ដូច្នេះហើយបានSabay Derបានលើកយកគន្លឹះងាយៗមួយចំនួនដែលអ្នកអាចរកខោដែលសាកសមនឹងទំហំរបស់អ្នកដោយមិនបាច់លរចុះឡើងនោះទេ។

១ រុំចង្កេះខោជុំវិញករ

វិធីនេះមានការពេញនិយម ដោយអ្នកគ្រាន់តែចាប់ចុងចង្កេះខោទំាងសងខាង ហើយរុំទៅនឹងកររបស់អ្នក ប្រសិនបើវាប៉ះគ្នា នោះមានន័យថាវាល្មមនឹងចង្កេះអ្នកមែនទែនហើយ។

២ ប្រើកំភួនដៃ

គន្លឹះនេះគឺត្រូវការប្រើកំភួនដៃ ហើយក្ដាប់ប្រអប់ដៃរបស់អ្នកផងដែរ។ ប្រសិនបើប្រវែង​ ពី​ក្ដាប់​ដៃ​ទៅ​កំភួនដៃរបស់អ្នកល្មមនឹងចង្កេះខោ នោះមានន័យថាខោនោះល្មមនឹងអ្នកហើយ។

៣ ពិនិត្យមើលប្រវែង

ចង់ដឹងថាប្រវែងខោនោះល្មមនឹងអ្នកឬអត់ អ្នកគ្រាន់តែត្រដាងដៃរបស់អ្នកទំាងសងខាងឲ្យអស់ស្របពេលដែលអ្នកកាន់ជើងខោទំាងសងខាងផងដែរ ប្រសិនបើគូទខោនៅចំចង្ការរបស់អ្នក នោះមានន័យថាខោនោះមានប្រវែងសមល្មមនឹងអ្នកហើយ។

៤ ចង់ដឹងថាជើងអ្នកស៊កចូលខោរឹបនោះឬអត់?

ជួនកាលទិញខោខូវប៊យជើងរឹបនោះសមល្មមចង្កេះ និងប្រវែងតាមដែលបានប្រើគន្លឹះខាងលើហើយ តែបែរជាស៊កជើងមិនផុតខោទៅវិញ ដើម្បីជៀសវៀងបពញ្ហានេះ អ្នកអាចក្ដាប់ដៃរបស់អ្នក ហើយបើដៃកណ្ដាប់នោះស៊កជើងខោ បើវាផុត នោះមានន័យថាអ្នកអាចយកវាទៅគិតលុយបានហើយ។


ប្រភព៖ Brightside អត្ថបទ៖ ដេមី