ជិត​ភ្ជុំ​ហើយ! តោះ ​ជិះ​រថភ្លើង​ទៅ​លេង​ស្រុក!

  • 2017-09-14 03:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឈប់​សម្រាក​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​គិត​ ថា​នឹង​ទៅ​កម្សាន្ត​នៅ​ទី​ណា​ដែល​? ហើយ​ចង់​ជិះ​រថភ្លើង​​ក្នុង​ឱកាស​ថ្ងៃ​ឈប់​​សម្រាក​ខាងមុខ​នេះ​ ជាមួយ​មិត្តភ័ក្ដិ​ ឫ​ក៏​ជាមួយ​នឹង​គ្រួសារ​ដែរ​ឬ​ទេ​? ​​ព្រោះ​ថា នៅ​ស្ថានីយRoyal Railway Cambodia​ ក៏​មាន​​ខ្សែ​រថភ្លើង​ចាំ​ដឹក​​អ្នក​ដំណើរ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ នេះ​ដែល វា​ជា​ឱកាស​ពិសេស​​សម្រាប់​អ្នក​ដែល​ចង់​ជិះ​ ហើយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​​សម្រាប់​នឹង​ជិះ​រថភ្លើង​ទៅ​កម្សាន្ត​នោះ​។

ការ​ជិះ​រថភ្លើង​វា​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​មែន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​បី​ដែល​មាន​ផ្លូវ​រត់​ទៅដល់​ មាន​ដូច​ជា ​ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​មួយ​ផ្សេង​ទៀត ពី​ការ​ជិះ​ក្នុង​រថភ្លើង​នេះ ដូច​ជា​ការ​ឃើញ​នូវ​ទេសភាព​ធម្មជាតិ​ស្រស់​បំព្រង មាន​សុវត្ថិភាព​ ហើយ​យើង​ក៏​អាច​យក​យានជំនិះ​ ដាក់​ទៅ​តាម​បាន​ទៀត។ ហើយ​តម្លៃ​សំបុត្រ​រថភ្លើង​ក៏​មាន​បង្ហាញ​ជូន​ជាស្រេច​ទៀត ។ តោះ​ អីចឹង​ ត្រៀម​ណាត់​គ្នីគ្នា កក់​សំបុត្រ​ឲ្យ​ហើយ​ទៅ​...។ ​ ​​​​​

តារាង​ខ្សែ​រថភ្លើង​ដឹក​​អ្នក​ដំណើរ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ:

ថ្ងៃអង្គារ ទី ១៩ ចេញដំណើរ

•ម៉ោង 0៧:00 ពី សីហនុ - ភ្នំពេញ

•ម៉ោង 0៧:00 ពី ភ្នំពេញ - សីហនុ

ថ្ងៃពុធ ទី ២០ ចេញដំណើរ

•ម៉ោង 0៧:00 ពី សីហនុ - ភ្នំពេញ

•ម៉ោង 0៧:00 ពី ភ្នំពេញ - សីហនុ

ថ្ងៃព្រហស្បត៍ ទី ២១ ចេញដំណើរ

•ម៉ោង 0៧:00 ពី សីហនុ - ភ្នំពេញ

•ម៉ោង 0៧:00 ពី ភ្នំពេញ - សីហនុ

ថ្ងៃអាទិត្យ ទី ២៤ ចេញដំណើរ

•ម៉ោង 0៧:00 ពី សីហនុ - ភ្នំពេញ

•ម៉ោង ១៦:00 ពី ភ្នំពេញ - សីហនុ

•ម៉ោង 0៧:00 ពី ភ្នំពេញ - សីហនុ

•ម៉ោង ១៦:00 ពី សីហនុ - ភ្នំពេញ

ថ្ងៃចន័្ទ ទី ២៥ ចេញដំណើរ

•ម៉ោង 0៧:00 ពី សីហនុ - ភ្នំពេញ

•ម៉ោង 0៧:00 ពី ភ្នំពេញ - សីហនុ

ថ្ងៃអង្គារ ទី ២៦ ចេញដំណើរ

•ម៉ោង 0៧:00 ពី សីហនុ - ភ្នំពេញ

​​​​​សម្រាប់​ការ​កក់​សំបុត្រ តាម​រយៈលេខ​ 078 888 582 / 078 888 583

Royal Railway Cambodia


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin