ទីបំផុតលេចចេញ​ការ​ប្រកួតវគ្គ​ជម្រុះ​ជុំ​ទី​២ រង្វាន់ ៥២លានរៀលឯណោះ

  • 2017-09-14 09:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ សម្រាប់​ពាន​រ​ង្វាន់ Cyber Fusion 2017 ក្នុង​ប្រទេស​កម្ពុជា​បាន​មក​ដល់​ហើយ ដែលវា​ជា​កម្មវិធី​ប្រកួត​ហ្គេម​អន​ឡាញ​ប្រភេទ Dota 2 ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ពាន​រ​ង្វាន់​ធំជាងគេ ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក៏​ព្រោះតែ​ទឹកប្រាក់រ​ង្វាន់ ច្រើន​សន្ធឹកសន្ធាប់​មាន​រហូត​ទៅដល់ ៥២​លាន​រៀល ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ភេសជ្ជៈ Mountain Dew​។​

ការ​ប្រកួត​ជ​ម្រុះ​វគ្គទី​២​ នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃទី​ ១៦ និង​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល (City Mall) ជា​ន់ទី​៣ ដោយ​មាន​ការចូលរួម​ពី​ក្រុម​ខ្លាំងៗ​តាម​បណ្តា​ហាង​អ៊ិន​ធើ​ណេត​កាហ្វេ​ទាំង​៨ ក្នុង​រាជធានី​ភ្នំពេញ ដែល​មានដូចជា HSM, Red Gaming, Danger Gaming, Sky Gaming, The Horde, One Hope, Epic Gaming និង​ក្រុង​ល​ង្វែ​ក (L’vek)​។​

ព្រឹត្តិការណ៍​ប្រកួត​នេះ​ដែរ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​រឹតតែ​អស្ចារ្យ​ជាង​មុន​ថែម​ទៀ​ត ព្រោះនេះ​ជា​ឱកាស​ចុងក្រោយ សម្រាប់​អ្នក​ចូល​ប្រកួត​ទាំងអស់ ដើម្បី​អាច​មាន​សិទ្ធិ​ទៅ​ប្រកួត​សម្រាប់​វ​គ្គ​ផ្តាច់​ព្រ័​ត្រ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ចុងឆ្នាំ​២០១៧ ​។ កុំ​ភ្លេច​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ដើម្បី​ស្វែង​រក​ថា​តើ​៤​ក្រុម​ណា​ខ្លះ ដែល​អាច​មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​វ​គ្គ​ផ្តាច់​ព្រ័​ត្រ ស្រប​ពេល​ដែល​៤​ក្រុម​ផ្សេង​ទៀត បាន​រង់ចាំ​រួចជាស្រេច ដូចជា Intelligence Quotient, CA-xD, GreatSeven, និង Glory 5 សម្រាប់​ពាន​រ​ង្វាន់​ដ៏​ធំ​ជាងគេ ក្នុង​ប្រទេស​កម្ពុជា​៕​

Season 1& 2

ដោយ៖ ថា ម៉ាលីដា