តើ​គួរ​ធ្វើ​យ៉ាងម៉េច​​ទៅ​​ឲ្យ​ខ្លួន​ឯង​មាន​ទម្លាប់​មួយ​ដែល​ចូល​ចិត្ត​អាន​សៀវភៅ?

  • 2018-04-23 02:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​គិត​ថា​ ការ​អាន​សៀវភៅ​គួរ​ឲ្យ​ធុញ​ ប៉ុន្តែ​ការ​អាន​មាន​តាំង​តែ​ពី​យើង​រៀន​នៅ​បឋមសិក្សា​មក​ម្ល៉េះ។ សម្រាប់​អ្នក​ខ្លះ​ចូលចិត្ត​ការ​អាន​សៀវភៅ​បែប​ផ្សេង​ៗពី​គ្នា​ ដូច​ជា​សៀវភៅ​ប្រលោមលោក​ រឿង​ព្រេង​ សៀវភៅហ្វឹកហាត់​ខួរក្បាល សៀវភៅ​បរទេស។ តែ​គួរ​ធ្វើ​យ៉ាង​មេច​​ទៅ​​ឲ្យ​ខ្លួន​ឯង​មាន​ទម្លាប់​មួយ​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ ជៀស​​វាង​យក​ពេល​ទំនេរ​ច្រើន​ចំណាយ​ទៅ​ប្រព័ន្ធអ៊ីនធឺណិត? ​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​ពី​ត្រង់​ណា​ទៅ​មុខដើម្បី​ឲ្យ​ទម្លាប់​នេះ​វា​​មាន​ជា​រៀង​រាល់​រហូត​។ ពេល​ខ្លះ ​អាន​បាន​តែ​បន្តិច​ក៏​មាន​អារម្មណ៍​ថា​ធុញ​នឹង​សៀវភៅ​បាត់​ទៅ​ហើយ​។ តើ​មាន​វិធី​អី​ខ្លះ​ទៅ​ដែល​អាចឲ្យ​ការ​​អាន​ជា​ទម្លាប់​របស់​ខ្លួន​បាន? តោះ​ សប្បាយ​នឹង​ណែនាំ​ពី​វិធី​ខ្លះ​ៗដែល​ងាយ​ស្រួល​អនុវត្ត ដើម្បីឲ្យការ​អាន​នឹង​ក្លាយ​ជា​ទម្លាប់​សម្រាប់​ខ្លួន​ឯង​បាន​៖

១. ជ្រើស​រើស​ប្រភេទ​នៃ​សៀវភៅ​ដែល​គិត​ថា​ខ្លួន​ចង់​អាន​

មិន​ថា​ជា​ប្រភេទ​សៀវភៅ​ភាសា​បរទេស ឬ​ក៏​ភាសាខ្មែរ​នោះ​ទេ​ ទោះ​បី​​សៀវភៅ​ដំបូង​នោះ​ជា​សៀវភៅ​ប្រលោមលោក​ ឬ​សៀវភៅ​រឿង​ក៏​ដោយ​។

២. ​កំណត់​ចំនួន​ម៉ោង​ ឬ​ពេល​ដែល​ត្រូវ​អាន​

ពេល​ខ្លះ​ អ្នក​ត្រូវ​កំណត់​ខ្លួន​ឯង​ថា​ ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​​១ម៉ោង​ក្នុង​១ថ្ងៃ​សម្រាប់​​អាន​សៀវភៅ ហើយ​អ្នក​គួរ​តែ​ទម្លាប់​អាន​មុន​ពេល​ចូល​គេង​។

៣. នៅ​ទី​ណា​ក៏​មាន​សៀវភៅ​ជាប់​ខ្លួន​ដែរ

មិន​ថា​អ្នក​នៅ​ទី​ណា​ ក្នុង​ហាង​កាហ្វេ ឬក៏​កំពុង​តែ​ធ្វើ​ដំណើរ​តាមរថយន្ត​ យន្តហោះ​នោះ​ទេ អ្នក​គួរ​តែ​មាន​សៀវ​ភៅ​ដែល​អ្នកចូល​ចិត្ត​មួយ​ក្បាល​នៅ​ក្នុង​ដៃ​ ព្រោះ​វាអាច​ជួយ​ឱ្យ​អ្នក​បាត់នូវភាព​អផ្សុក​បាន​។​

៤.​ ជ្រើស​កន្លែង​ស្ងប់ស្ងាត់​សម្រាប់​អាន​សៀវភៅ​

៥.​ ឧស្សាហ៍ទៅ​ហាង​សៀវភៅ​ ឬ​បណ្ណាល័យ​

​​​​


អត្ថបទ៖ chanvutha yin