ភាព​យន្ត​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​​នឹង​មាន​ការដាក់​បញ្ចាំង​ឡើង​វិញ​ក្នុង​មហោស្រព​ភាព​យន្ត​ដើម្បី​សប្បុរសធម៌

  • 2017-09-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ខ្មែរ​ដែល​ល្បី​ៗ ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​ទស្សនិកជន​​នោះ នឹង​មាន​ការ​ដាក់​ចាក់​បញ្ចាំង​ឡើង​វិញ​ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត​ដើម្បី​សប្បុរសធម៌។​ មហោស្រព​ភាព​យន្ត​ដើម្បី​សប្បុរសធម៌ដែល​មាន​ការ​រៀប​ចំឡើង​ដោយ​រោង​ភាព​យន្ត​ Major Cineplex ដោយ Cellcard និង​សហការ​ជា​មួយ​នឹង​ដៃ​គូធំ​ៗ​ជាច្រើន​ទៀត​ ដូច​ជា​ Sabay MVP បាន​រៀប​ចំ​មហោស្រព​ភាព​យន្ត​នេះ​ឡើង ​គឺ​ក្នុង​គោល​បំណង​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សង្គម និង​លើក​ស្ទួយ​ដល់​វិស័យភាព​យន្ត​ខ្មែរ​ផងដែរ។​​​​

មហោស្រព​ភាព​យន្ត​ដើម្បី​សប្បុរសធម៌នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​កញ្ញា ដល់​ថ្ងៃ​អាទិត្យ ទី១ ខែ​តុលាខាង​មុខ​នេះ​ ហើយ​ជាមួយ​ខ្សែភាពយន្ត​ខ្មែរ​ល្អ​ៗ​ជា​ច្រើន​បញ្ចាំង​ក្នុង​តម្លៃ​តែ២​ដុល្លារតែ​ប៉ុណ្ណោះ ដែលនឹងចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត Major Cineplex​។ អ្វី​ដែល​រឹត​តែ​អស្ចារ្យនោះ​ គឺ​ថវិកា​ទាំង​អស់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​នឹង​ត្រូវ​យក​ទៅ​បរិច្ចាគ​ឲ្យ​មន្ទីរពេទ្យគន្ធបុប្ផា និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​។ ហើយ​ការ​ដាក់​បញ្ចាំង​នេះ ​គឺ​មាន​រយៈពេល​ត្រឹម​តែ៥ថ្ងៃ​ប៉ុណ្ណោះ​។ តោះ​ ណាត់​មិត្តភ័ក្រ្ត ឬដៃ​គូ​ទៅ​ទស្សនា​​​ទាំង​អស់​គ្នា​កុំឲ្យ​កន្លង​ឱកាស​ដ៏​ល្អ​នេះ​។

សម្រាប់​តារាង​ម៉ោង​បញ្ចាំង​អ្នក​ទាំង​អស់​គ្នា​មើល​ទៅ​កាន់​រូប​ខាងក្រោម​ ឬក៏​តាម​រយៈ​ផេក Major Cineplex Cambodia

តោះ! ​​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​ ក៏​ដូច​ជា​​គាំ​ទ្រ​​នូវ​ខ្សែ​ភាព​យន្ត​ខ្មែរ​ដែល​នឹង​ចាក់​បញ្ចាំង ហើយ​បាន​ទាំង​ចូល​រួម​ចំណែក​ជួយ​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕


អត្ថបទ៖ chanvutha yin