«Slumboy» ក្រុម​តន្ត្រី​រ៉ុក​ក្រឡុក​ អ្នក​មើល​​សើច​ចុក​ពោះ​

  • 2017-10-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​កាល​កន្លង​មក​នេះ​ដូច​ជា​មិន​សូវ​មាន​រឿង​កំប្លែង​សើច​ក្អាកក្អាយ​ តែ​អ្នក​ប្រាកដ​ជា​បាន​សើច​រីករាយ​ជា​ថ្មី​ជាមួយ​នឹង​ខ្សែភាពយន្ត​រឿង «Slumboy ក្រុម​តន្រ្តី​ស្រុក​ស្រែ​» ដែល​មាន​ការ​ចូល​រួម​ពី​តារា​កំប្លែង​ល្បី​ៗ​របស់​ជនជាតិ​ថៃ​។

រាល់​ឈុត​ឆាក​និង​ពាក្យ​សម្ដី​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​ចុក​ពោះ​ជា​មិន​ខាន​ ដោយ​សារ​បេសកកម្ម​របស់​មនុស្ស​មួយ​ក្រុម​ដោយ​ត្រូវ​ប្រមូល​គ្នា​ដើម្បី​ក្លាយ​ជា​ក្រុម​តន្ត្រី​រ៉ុក​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស។ ​ឃើញ​ថា​ពួក​គាត់​ក៏​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​រៀប​ចំ​ក្រុម​តន្រ្តី​ក៏​ប៉ុន្តែ​ដូច​ជា​យ៉ាង​ម៉េច​ទេ​ហាក់​ដូច​ជា​វល់​ៗ​ខ្លាំង​កូរ​ពេញ​ហ្នឹង សូម្បី​តែ​អ្នក​ទស្សនា​ក៏​ហួស​ចិត្ត​អស់​ពាក្យ​ថ្លែង​ជាមួយ​នឹង​ពួក​គាត់​ដែរ​។

អ្វី​ដែល​សំខាន់​នោះ​គឺ​មាន​តួ​ស្រី​តែ​ម្នាក់​គត់​ដែល​ជា​សមាជិក​ក្នុង​ក្រុម​ហើយ​គាត់​ហ្នឹង​ក៏​ជា​មុខ​សញ្ញា​នាំ​សើច​ជាង​គេ​ដែរ ប៉ុន្តែ​ដើម្បី​បំបាត់​ទុក​រំសាយ​កង្វល់​ប្តូរ​ជាមួយ​នឹង​សំណើច​ចុក​ពោះ​ជាមួយ​ក្រុម​តន្រ្តី​រ៉ុក​ស្រុក​ស្រែ​មួយ​នេះ​ សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ឲ្យ​បាន​កុះ​ករ​ទាំង​អស់​គ្នា​នៅ​គ្រប់​រោង​ភាព​យន្ត​ដែល​មាន​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​ត​ទៅ។


អត្ថបទ៖ Nita