ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្ត​កំពត​​ដែល​អ្នក​នឹង​ចាប់​អារម្មណ៍

  • 2017-10-12 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពត​​ជា​ខេត្ត​មួយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​ឥលូវ​ ព្រោះ​ថា​នៅ​ទី​នោះ​មាន​សម្បូរ​​កន្លែង​​​ជា​ច្រើន​ទុក​ឲ្យ​យើង​ដើរ​កម្សាន្ត​​ សម្រាក​លំហែ​កាយ​។ ថ្ងៃ​នេះ​សប្បាយ​ដើរ​នឹង​នាំ​ទាំង​អស់​ទៅ​កម្សាន្ត​នៅ​ក្នុង​ទឹក​ដី​កំពត​​ថា​មាន​អ្វី​ពិសេស​​ និង​ការ​កម្សាន្ត​នានា​នៅ​ទី​នោះ​ ។​ ទៅ​ដល់​ទី​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​​ និង​សម្រស់​ទេសភាព​ធម្មជាតិ​ជា​ច្រើន​ ដែល​ខេត្ត​កំពត​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ភ្នំពេញ​នោះ​ទេ​៖

ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពត

ខេត្ត​កំពត​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង​ប៉ុន្មាន​នោះ​ទេ​ ហើយ​ប្រសិន​បើ​​យើង​ធ្វើ​ដំណើរ​ទៅ​មាន​គ្នា​ច្រើន​នោះ​ យើង​អាច​ជួល​ជា​ឡាន​ទេសចរណ៍(​តូរីស​​ ២៥​កៅអី​)​ ដែល​ធ្វើ​ដំណើរ​ប្រហែល​៣ម៉ោង​ពី​ភ្នំពេញ​ទៅដល់​ខេត្ត​កំពត។

ប៉ុន្តែ​ប្រសិន​បើ អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​នោះ​អ្នក​អាច​ជិះ​ឡាន​ក្រុង​( VIP ឬ​ឡាន​Mini Van ) ឬ ក៏​ជិះ​រថភ្លើង​ក៏​បាន​សម្រាប់​អ្នក​ដែល​មាន​ពេល​វេលា​វែង​ក្នុង​ការ​ដើរ​កម្សាន្ត​ហើយ​វា​ក៏​ចំណាយ​ថវិកា​តិច​ ពេល​ទៅ​ដល់​ទីនោះ​យើង​ជួល​ម៉ូតូ​សម្រាប់​ជិះ​ទៅ​កាន់​ទី​ផ្សេង​ៗ​ទៀត​បាន​​។

​​​​​​​​​កន្លែង​ដំបូង​ដែល​ទៅ​ នោះ​គឺ​ការ​ឡើង​ភ្នំ​បូក​គោ

វត្ត​សំពៅ​ប្រាំ​នៅ​លើ​ភ្នំបូកគោ​​ជា​មួយ​នឹង​ទេសភាព​ធម្មជាតិ​​​ជាប់​ក្បែរ​នឹង​មាត់​ជ្រោះ។

​​​ការ​ស្នាក់​នៅ​ក្នុង​សហគមន៍​ត្រពាំង​សង្កែ​ និង​ការ​ដើរ​ទស្សនា​តំបន់​ព្រៃ​កោងកាង និង​ការ​​ដាំ​ដើម​កោងកាង​​បាន​ទៀត​។

​បន្ទាប់​មក​អ្នក​អាច​ទៅ​លេង​នៅ​​ឧទ្យានដងព្រែក​ដែល​ជា​រមណីយដ្ឋាន​ដ៏​ទាក់​ទាញ​ អាច​ជិះ​ទូក​ Kayak  ជិះ​ខ្សែរ​រ៉ត​ កាត់​តាម​ដង​ស្ទឹង និង​អាច​ហែលទឹក​កម្សាន្ត​បាន​យ៉ាង​សប្បាយ​ទៀត​។

គិត​ទៅ​ការ​ដើរ​លេង​នៅ​ក្នុង​ខេត្ត​កំពត​ ចំណាយ​ពេល​២​ទៅ​៣​ថ្ងៃ​ក៏​មិន​អស់​ចិត្ត​ដែរ​។ អញ្ចឹង​ បើ​មាន​គ្នា​រៀប​គម្រោង​ដើរ​​ឲ្យ​ហើយ​ទៅ​នា​ពេល​ឈប់​សម្រាក​បុណ្យ​ខាង​មុខ​នេះ​។ ​​ ​ ​​​​​​​


អត្ថបទ៖ chanvutha yin