123Pig អាហារ​​ឆ្ងាញ់​ទីកន្លែង​​ស្អាត​ ​អ្នកណា​ខ្លះ​មិន​ស្គាល់​? នៅ​ម្ដុំ​ទួលទំពួង​យើង​ហ្នឹង​!!! ​​

  • 2017-10-03 05:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ណា​ក៏​ដឹង​ថា​នៅ​ម្ដុំ​ទួល​ទំពួល​ជា​​​កន្លែង​សម្បូរ​របស់​​ញ៉ាំ​ជា​ច្រើន​​​ៗ ដូច​ជា​ហាង​កាហ្វេ​ ហាង​អាហារ​ជា​ច្រើន​ប្រភេទ ហើយ​ក៏​ជា​កន្លែង​ដែល​សម្បូរ​ភ្ញៀវ​ទេសចរណ៍​ទៅ​ដើរ​កម្សាន្ត​នៅ​ម្ដុំ​នោះ​ជា​ច្រើន​ផង​ដែរ។ សម្រាប់​ អ្នក​ដែល​ចង់​ទៅ​រក​កន្លែង​ញ៉ាំ​អី​នៅ​ម្ដុំ​នោះ​ អញ្ចឹង​ថ្ងៃនេះសប្បាយ​ដើរ​ សូម​ណែ​នាំ​ នូវ​ហាង​អាហារ​មួយ​​ ដែល​នឹង​ធ្វើ​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​ពេញ​ចិត្ត​ទាំង​អាហារ​​ និង​បរិយាកាស​នៃ​ទីកន្លែង​នោះ​​​។

​​ហាង​ 123Pig ​ដែល​ គេ​ល្បី​ថា​មាន​អាហារ​ឆ្ងាញ់​ៗ រួម​ទាំង​ភេសជ្ជៈ​ប្លែក​​​ជា​ច្រើន​ដូច សង្វាក់​ បង្អែម​​​ ​ទឹក​ម្ជូរ​ព្រឹក ​ស៊ុប​បបែល ហើយ​នឹង​មាន​អាហារ​ជាច្រើន​ទៀត​។

សង្វាក់​
ប្រហិត​ទ្រង់គ្រឿង​
ស៊ុបមីតុំយ៉ាំ
ស៊ុប​បបែល
នំប័ុង​ខ្ទះ
តែក្រូចឆ្មារ​
ទឹកម្ជូរព្រឹក​

ក្រៅ​ពី​មាន​អាហារ​ឆ្ងាញ់​ហើយ​​ការ​រៀប​ចំ​តុបតែង​នៅ​ទី​នោះ​មាន​ភាព​ទាក់ទាញ​ ជាមួយ​នឹង​ដើម​ឈើ​ធម្មជាតិ​ខៀវ​ស្រងាត់​​ ដែល​យើង​អាច​សម្រាក​ញ៉ាំ​អាហារ​បាន​ស្រួល។​

ហាង 123Pig ចាប់​បើក​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​ ៩​យប់ ហើយ​មាន​ទីតាំង​នៅ​​ផ្ទះលេខ#២៦ ផ្លូវ១២៣ ទួលទំពូង

ទំនាក់ទំនង៖ ០៩២ ២២៦ ៥៩៦


អត្ថបទ៖ chanvutha yin