ហាង​សាច់​អាំង​ប៊ូហ្វេ​នៅ​ជប៉ុន​ តើ​ដូច​ហាង​សាច់​អាំង​ប៊ូហ្វេ​បែប​ជប៉ុន​នៅ​ខ្មែរ​ដែរ​ឬ​ទេ?

  • 2017-10-05 10:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​និយាយ​អំពី​សាច់​អាំង​វិញ​គឺ​នៅកន្លែងណាក៏មានដែរឥឡូវនេះ ប៉ុន្តែបើចង់ញ៉ាំ​សាច់អាំងបែបជប៉ុនវិញ គឺមើល​តម្លៃ​ដឹង​ថា​ខុស​គ្នា​តែម្តង ព្រោះ​ថាជាទូទៅវាថ្លៃជាង។ ហាង​សាច់​អាំងប៊ូហ្វេនៅខ្មែរភាគច្រើនគឺ មានតម្លៃប្រមាណពី $១៥ឡើង​ដូចជានៅហាងKintan BuffetនិងSakura Buffetជាដើម។ ហាងបែបនេះគឺមានផ្តល់ប្រភេទសាច់មានគុណភាពល្អជាងធម្មតា ជាមួយនឹងការបម្រើ​ភេសជ្ជៈ​ផង​ដែរ។ ជាពិសេសនោះ​គឺការតុបតែងហាងគឺជា លក្ខណ: ចម្បង​តែម្តង ដើម្បី​ធ្វើឱ្យបរិយាកាសប្លែកដូចនៅប្រទេសជប៉ុន។

នៅប្រទេសជប៉ុនវិញ តើហាងសាច់អាំងប៊ូហ្វេមានលក្ខណ:យ៉ាងណាដែរ? ហាងសាច់អាំងប៊ូហ្វេនៅជប៉ុនគឺមានតម្លៃខុសៗគ្នាច្រើន សូម្បីតែ$១០ក៏មានដែរ។ បើនិយាយជាមធ្យមវិញគឺប្រមាណ$៣០(តម្លៃភេសជ្ជះគិតផ្សេងគ្នា)ដែលជាតម្លៃទូទៅសម្រាប់១ម៉ោងកន្លះទៅ២ម៉ោងកន្លះស្ថិតនៅលើហាង។

ចំពោះសាច់អាំងវិញ ភាគច្រើនមើលទៅគឺដឹងថាវាជាប្រភេទសាច់ដែលគេដាក់​កក​ទុក ប៉ុន្តែ​គុណភាពគឺមិនបាត់បង់ទេ ហើយភាគច្រើនគេមិនសូវប្រឡាក់សាច់ឡើយគឺគេចូលចិត្តអាំងសាច់ស្រស់ជាមួយនឹងទឹក ជ្រលក់នៅក្រៅ។បើប្រៀប នឹងបរិយាកាសហាងនៅខ្មែរវិញគឺមើលទៅហាងនៅជប៉ុនផ្តល់នូវអារម្មណ៍ កក់ក្តៅសម្រាប់អាំងសាច់តែម្តង រីឯហាងភាគច្រើននៅខ្មែរវិញគឺមានលក្ខណ:ភ្លើងភ្លឺខ្លាំងមានភាព រស់រវើកអ៊ូអរជាង។


អត្ថបទ៖ chanvutha yin