EDM តន្ត្រី​ដ៏​កន្ត្រាក់​អារម្មណ៍​ មក​កាន់ នឹង​កម្មវិធី​"AFTERLIFE : ASYLUM" !!!

  • 2017-10-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រាំ​កម្សាន្ត​​សប្បាយ​ ជា​មួយ​នឹង​តន្ត្រី​ដ៏​កន្ត្រាក់​អារម្មណ៍ មួយ​នឹង​បទ​ភ្លេង​​ EDM ដែល​បង្កើត​ឡើង​ដោយក្រុម ​EDM Cambodia​ ​​​សារ​ជា​ថ្មី​ជា​មួយ​នឹង​កម្មវិធី​ "AFTERLIFE : ASYLUM" ។បទ​ភ្លេង​ពិរោះ​ៗ​កន្រាក់​អារម្មណ៍​ដោយ​មាន​  DJ ល្បី​ៗ​ជា​ច្រើន​ ហើយ​​សំបុត្រ​ចូល​រួម​​មួយ​សន្លឹង​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​ភេសជ្ជៈ​ឥត​គិត​ថ្លៃ​មួយ​កែវ​ថែម​ទៀត​ផង ។ ប៉ុន្តែ​សម្រាប់​កម្មវិធី​នេះ​​​មាន​ការ​កំណត់​អាយុ​អ្នក​ចូល​រួម​ដែល​អាយុ​១៨​​ទើប​អាច​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន​​។ នៅ​ពេល​ដែល​ចូល​រួម​គ្រាន់​បង្ហាញ​នូវ​សំបុត្រ​ និង​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ។ កម្មវិធី​នេះ​ នឹង​ធ្វើ​នៅ​ថ្ងៃ សៅរ៍ ទី ២៨ តុលា ២០១៧ ( ចាប់ពីម៉ោង៤​ល្ងាច​ ដល់​ម៉ោង​១១​យប់​) នៅ​ក្នុង​បរិវេណ​  Cambodiana Hotel ។

​សម្រាប់​តម្លៃ​​​​សំបុត្រ​ចូល​រួម​កម្មវិធី Afterlife: Asylum មាន​៣​ប្រភេទដូចខាងក្រោម៖

**Early Bird : $១០ ពី​ថ្ងៃ​ទី ២៥ កញ្ញា ដល់ ៨ តុលា ២០១៧

**Regular : $១៥ ពីថ្ងៃទី ៩ តុលា ដល់​ថ្ងៃ​កម្មវិធី

**Walk-in: $២០ចាប់ពីម៉ោង៤ថ្ងៃកម្មវិធី

អាច​ទិញ​ និង​ កក់​សំបុត្រ​នៅ​ទី​នេះ ដឹក​ជូន​ដល់​កន្លែង

ឬ​ទិញ​សំបុត្រ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ប្ដូរ​យក Passនៅ​ច្រក​ចូល​កម្មវិធី:  ​


អត្ថបទ៖ chanvutha yin