វិធី​៨​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ

  • 2018-01-16 10:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​តែង​តែ​ជួប​ប្រទះ​នូវ​រឿង​ជា​ច្រើន​ដែល​បាន​កើត​ឡើង​​នៅ​ជុំ​វិញ​ខ្លួន​ មិន​ថា​រឿង​សប្បាយ​ចិត្ត ឬ​ពិបាក​ចិត្ត​នឹង​បញ្ហា​អ្វី​មួយ​នោះ​ទេ​​​​វា​សុទ្ធ​សឹង​តែ​ជា​បទពិសោធន៍​នៃ​ជីវិត​របស់​។ ពេល​ខ្លះ​នៅ​យើង​ជួប​រឿង​មួយ​ដែល​មិន​អាច​នឹង​ដោះ​ស្រាយ​បាន​ភ្លាម​ធ្វើ​ឲ្យ​ចិត្ត​យើង​នៅ​មិន​ស្ងប់​គិត​អ្វី​មិន​ចេញ​ជា​ហើយ​គិត​ថា​ជា​ថ្ងៃ​អាក្រក់​របស់​។ ពេល​ខ្លះ​យើង​នឿយ​ហត់​នឹង​រឿង​អស់​ទាំង​នោះ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ទន់​ជ្រាយ​ម្ដង​ៗ ប៉ុន្តែ​យើង​នៅ​មាន​វិធី​អាច​ស្រោច​ស្រង់​នូវ​បញ្ហា​ទាំង​នោះ​ដោយ​យើង​មិន​រត់​គេច​ពី​វា​ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​រំសាយ​ពី​ភាព​តាង​តឹង​​មុន​ពេល​យើង​ទៅ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​៖

១. ទៅ​មុជ​ទឹក​

នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​តាង​តឹង​ យើង​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ភាព​ស្រស់​ស្រាយ​ដោយ​ការ​ងូត​ទឹក​ឲ្យ​ត្រជាក់​ខ្លួន​ជាមុន​​សិន​ នោះ​ខួរ​ក្បាល​យើង​ក៏​មាន​ភាព​ត្រជាក់​ស្រស់​ថ្លា​ទៅ​តាម​នឹង​ដែល​ ហើយ​អារម្មណ៍​មិនល្អ​ទាំង​ប៉ុន្មាន​ក៏​រំសាយ​បាន​បន្តិច​ដែរ។

២. គេង​

ការ​គេង​គឺ​ជា​ការ​សម្រាក​ដ៏​ល្អ​​នៅ​ពេល​ដែល​​អារម្មណ៍​មិន​ល្អ​។ ពេល​ដែល​អ្នក​គិត​ច្រើន​​ ខ្លួន​ប្រាណ​ ខួរក្បាល​របស់​អ្នក​ក៏​ហត់​ទៅ​តាម​នឹង​ដែរ វា​ជា​ពេល​ដែល​ អ្នក​បោះ​ចោល​ភាព​ស្មុគស្មាញ​ទាំង​អស់​ហើយ​ទម្លាក់​ខ្លួន​គេង​ឲ្យបាន​ស្កប់​ ពេល​នោះ​ខួរក្បាល​​ក៏​លែង​បាន​គិត​អ្វី​ទៀត​ដែរ​។

៣.ញ៉ាំ​

ការ​ញ៉ាំ​អាហារ​ដែល​ខ្លួន​ចូល​ចិត្ត​ ក្នុង​អំឡុង​ពេល​ដែល​ពិបាក​ចិត្ត​គឺ​ អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស និង​សម្រួល​​​ដល់​អារម្មណ៍​បាន​ច្រើន​ ហើយ​ការ​ញ៉ាំ​អាហារ​ក៏​មាន​ផល​ល្អ​ដល់​សុខ​ភាព​ដែរ​។

៤. មើល​រឿង​ ឬ​ក៏​ស្ដាប់​ចម្រៀង

ចម្រៀង គឺ​ជា​មិត្ត​លួង​ចិត្ត​ដ៏​ល្អ​នៅ​ពេល​ពិបាក​ចិត្ត​។

៥. ដើរ​ផ្សារ​( Shopping)

៦. សរសេរ​អារម្មណ៍​ចេញ​មក

​​​សរសេរ​ពី​អារម្មណ៍​អ្នក​ នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ពិបាក​ចិត្ត​ ជា​វិធី​មួយ​ដែល​អ្នក​រៀប​ចំ​ការ​គិត​របស់​អ្នក​ឡើង​វិញ​ហើយ ក៏​អាច​រក​នូវ​ចន្លោះ​ប្រហោង​អំពី​បញ្ហា​ទាំង​នោះ​បាន​ទៀត។​

៧.​ហាត់​ប្រាណ

៨.យំ​ឲ្យ​ឆ្អែត​

វិធី​នេះ​មាន​ប្រសិទ្ធ​ភាព​ណាស់​នៅ​ពេល​ដែល​យើង​បាន​យំ​ចេញ​មក​អស់​ពី​ក្នុង​ខ្លួន​នោះ​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ធូរស្រាល​តែម្ដង។


ប្រភព៖ Spiceee ប្រែ​សម្រួល៖ chanvutha yin