គុយទាវថ្មីនេះ ទឹកស៊ុបពណ៌ផ្កាឈូកមើលទៅទំនងណាស់!!

  • 2017-10-10 04:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គុយទាវជាអាហារមួយដែលពេញនិយមបំផុតនៅខ្មែរយើង ព្រោះតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់សរសៃរគុយទាវ និងទឹកស៊ុប ដែលធ្វើឲ្យយើងបំភ្លេចមិនបានមែន។ ដូច្នេះថ្ងៃនេះ សប្បាយដើរសូមណែនាំហាងគុយទាវមួយកន្លែងដែលមានឈ្មោះថា «គុយទាវ យិនតាពណ៌» ដែលមានលក់គុយទាវមានរសជាតិប្លែក ជាមួយនឹងទឹកស៊ុបថ្មីដែលមានពណ៌ស្រស់ ថែមទាំងមានការតុបតែងស្អាតទៀតនោះ ប្រាកដជាមិនធ្វើឲ្យប្រិយមិត្តខកបំណងនោះទេ។ មិនតែប៉ុណ្ណោះ នៅហាងនេះក៏មាន ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ តោះអញ្ជើញទៅទាំងអស់គ្នា។

អាសយដ្ឋាន៖ នៅប្លុក K៦៣ ជិតសាលា ACE Samdach Pan


អត្ថបទ៖ sophea kheang