បើគ្មានប្រាក់គ្រប់គ្រាន់គឺមានន័យថាមិនអាចទៅរៀននៅក្រៅប្រទេសបានមែនទេ?

  • 2017-10-11 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែឮថាទៅរៀននៅក្រៅប្រទេសម្តងៗគឺតែងតែគិតថាត្រូវការបង់ប្រាក់ច្រើនណាស់ ហើយមិនទាន់ គិតពីប្រាក់សម្រាប់ស្នាក់នៅផង។ ជាការពិតនោះគឺ ថ្លៃសិក្សានៅក្រៅប្រទេសគឺភាគច្រើនថ្លៃជាងនៅ ក្នុងប្រទេសច្រើនណាស់ ជាពិសេសនោះគឺនៅបែប​អាមេរិចខាងជើងនិង​នៅខាង​អឺរ៉ុប​ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​យើង​គ្មាន​ផ្លូវ​ទៅ​បាន​នោះ​ទេ។

ការ​ទៅ​ធ្វើ​ការ​សិក្សានៅក្រៅប្រទេសគឺមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ ទោះ​បីជាយើងមិន មាន​ប្រាក់​គ្រប់​គ្រាន់​ក៏ដោយ។

បើ​និយាយឱ្យស្រួលស្តាប់នោះគឺរៀនផងធ្វើការផង។ នៅ​ក្រៅ ប្រទេស​ភាគ​ច្រើន​គឺអនុញ្ញាតឱ្យសិស្សដែលពេញវ័យធ្វើការក្រៅម៉ោងបាន គឺដូចជាធ្វើការនៅក្នុង ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន ឬ​នៅក្នុងសាលាតែម្តង។ ការធ្វើការផងររៀនផងនោះ​គឺ អាច​ជួយ​បង់​ថ្លៃ​សាលា​បាន​មួយ​ចំនួន​ធំ។

នៅ​ប្រទេស​ជប៉ុន ការងារ​ក្រៅ​ម៉ោង​ដែល​សិស្សភាគច្រើនធ្វើនោះ គឺ​អាច​ផ្ដល់​ប្រាក់​កម្រៃ​ប្រមាណ​៧៥០យេន($៨)ក្នុងមួយ​ម៉ោង។ បើយើងធ្វើ​ការងារ​បាន​២០ម៉ោងក្នុង១សប្តាហ៍ នោះ​គឺ​យើង​អាច​ទទួល​បាន​ប្រមាណ​ជា​ជាង​៧២០,០០០យេនក្នុង១​ឆ្នាំ​ដែល​ត្រូវ​នឹង​តម្លៃ​សាលា​ទូទៅ​នៅ​ប្រទេសជប៉ុន។

នៅចក្រភពអង់គ្លេសវិញគឺសិស្សអាចទទួលបាន​ប្រាក់​កម្រៃ​ប្រមាណ​៦ទៅ​៨​ផោន​ក្នុង​មួយ​ម៉ោង​នៃ​ការងារ​ក្រៅ​ម៉ោង។ បើយើង​ធ្វើ​ការងារ​បាន​២០ម៉ោង​ក្នុង១សប្តាហ៍ គឺ​យើង​អាច​ទទួល​បាន​ប្រមាណ​៧,០០០​ផោន​ក្នុង​១ឆ្នាំ។

ប្រទេសនីមួយៗគឺមានថ្លៃសាលាខុសៗគ្នាក៏ដូចជាប្រាក់ខែការងារក្រៅម៉ោងដែរ។ ប្រទេស​ខ្លះ​មានថ្លៃ សាលាទាបហើយខ្លះ​ទៀត​មាន​តម្លៃ​ខ្ពស់។ ប្រសិន​បើចង់ដឹងច្បាស់ គឺ​គួរ​ស្រាវ​ជ្រាវ​ហើយ​គណនា​ពី​ថ្លៃ​សាលានិងប្រាក់​ការងារ​ក្រៅ​ម៉ោង​ដែល​អ្នកអាចរកបាននៅក្នុងប្រទេសដែលអ្នកចង់ទៅនោះ។


អត្ថបទ៖​kimteng Pech