ចង់​ញ៉ាំ​អាហារ​បែប​ខ្មែរ-​ចិន​ ឆ្ងាញ់​ៗ​ កុំ​ភ្លេច​​​ភោជនីយដ្ឋាន​ សួគ៌ា​!!!

  • 2017-10-11 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ជួប​ជុំ​​ គ្រួសារ​ មិត្តភ័ក្ដិ ញ៉ាំ​អាហារ​ដែល​មាន​បរិយាកាស​បែប​រ៉ូមេនទិច​ទេ? ថ្ងៃ​នេះ​សប្បាយ​នឹង​ណែនាំ​នូវ​ភោជនីយដ្ឋាន​មួយ​ដែល​សាក​សម​សម្រាប់​ការ​ទទួល​ទាន​អាហារ​ជាមួយ​នឹង​រសជាតិ​ឆ្ងាញ់​ៗ នោះ​គឺ​ភោជនីយដ្ឋាន សួគ៌ា។​​​​​​​​​

​ភោជនីយដ្ឋាន​ សួគ៌ា​ គឺ​ភោជនីយដ្ឋាន​មួយ​ដែល​មាន​បម្រើ​ម្ហូប​អាហារ​បែប​ខ្មែរ និង​បែប​ចិន​​ដែល​មាន​ចុងភៅ​ជំនាញ​ប្រចាំ​ហាង​ ម្ហូប​អាហារ​នៅ​ទីនោះ​មាន​រសជាតិ​ឆ្ងាញ់​ដោយ​សារ​តែ​គ្រឿង​ផ្សំ និង​ប្រភេទ​បន្លែង​ធម្មជាតិ​ស្រស់​ៗ ពិសេស​នោះ​អ្នក​អាច​ទិញ​បន្លែ​ដែល​ដាក់​ តាំង​លក់​នៅ​ខាងមុខ​ហាង​ហើយ​យក​មក​ចម្អិន​ភ្លាម​ៗ​ក៏បាន​។

ជាមួយ​នឹង​បរិយាកាស​នៅ​ក្នុង​ភោជនីយដ្ឋាន​វិញ មាន​លក្ខណៈ​ធំ​ទូលាយ ប្រណិត និង​មាន​បន្ទប់​ឯក​ជន​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ គ្រប់​ជាន់​ថ្នាក់។  លើស​ពី​នេះ​ទៅទៀត លោក​អ្នក​អាច​សាក​ល្បង​នូវ​រសជាតិ​អាហារ​គ្រប់​​មុខ​ម្ហូប​ពិសេសៗ​ជា​ច្រើន​ទៀត​ដែល​មាន​លក្ខណ​បែប​​នៅ​ក្នុង​សៀវភៅ​ម៉ឺនុយ​បាន​មិន​ថា​ជា​អាហារ​ពេល​ព្រឹក​ ថ្ងៃ​ និង​អាហារ​ពេល​ល្ងាច​ និង​ទទួល​ដោយ​ស្វាគមន៍​ដោយ​ក្ដី​រីករាយ។

ចង់​បរិភោគ​អាហារ​ដ៏​មាន​ន័យ​ជាមួយ​ក្រុម​គ្រួសារ និង​មនុស្ស​សំខាន់​ៗ​ជាមួយ​បរិយាកាស​ថ្មី និង​អាហារ​ឆ្ងាញ់​ៗ កុំ​ភ្លេច​សាក​ល្បង​នៅ​ភោជនីយដ្ឋាន សួគ៌ា​ ។


អត្ថបទ៖ chanvutha yin