ម៉ូដ​ខ្សែ​ដៃ​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​ចូល​ចិត្ត​លេង​ខ្លួន​

  • 2017-10-20 04:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​តែង​តែ​ស្លៀកពាក់​តាម​ស្ទីល​ដែល​ខ្លួន​ចូលចិត្ត​និង​ចង់​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដូច​ៗ​គ្នា​ ប៉ុន្តែ​ត្រឹម​តែ​ការ​ស្លៀក​ពាក់​ស្អាត​​ៗ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ យើង​អាច​ពាក់​បន្ថែម​នូវ​គ្រឿង​អលង្ការ​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​។ ថ្ងៃ​នេះ​ Sabay Der ចង់​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់​ពី​ប្រេន​ខ្សែ​ដៃ​ម៉ូដ​ដែល​យុវវ័យ​ចូលចិត្ត​ពាក់​ ដោយ​មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​យក​មក​លំអ​លើ​រាង​កាយ​របស់​យើង ហើយ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ពិត​ៗ​ទៀត​ផង​។ ខ្សែ​ដៃ​ម៉ូដ​ដ៏​ស្រស់​ស្អាត​ទាំង​នេះ​គឺ​ជា​ផលិតផល​ក្នុង​ស្រុក​ធ្វើ​ដោយ​ដៃ​កូន​ខ្មែរ​ដោយ​រចនា​បែប​ជា​អង្កាំ​ជាមួយ​នឹង​ដែក​អត់​ច្រេះ​។ ឃើញ​ថា​ក្នុង​ការ​រចនា​ខ្សែ​ដៃ​និមួយៗ​មាន​ភាព​ស្រស់​ស្អាត​គ្រប់​ពណ៌​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ពាក់​ ជាពិសេស​យើង​អាច​គាំ​ទ្រ​ដល់​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ក្នុង​ស្រុក​ឲ្យ​ពួក​គាត់​បង្កើន​ស្នាដៃ​របស់​ពួក​គាត់​ឈាន​ដល់​កម្រិត​កាន់​តែ​ខ្ពស់​ថែម​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ម៉ូដ​ខ្សែ​ដៃ​ទាំង​នេះ​អាច​ចូល​ទៅ​មើល​ក្នុង​គេហទំព័រ​នៅ​ខាង​ក្រោម​នេះ​តែ​ម្តង​។

Alanka Jewelry​​​​


អត្ថបទ ៖​ ដាលីន