អាណាចក្រ ទឹកកកមួយនៅប្រទេសថៃដែលកំពុងពេញនិយមសំរាប់ការដើរកម្សាន្ត​

  • 2017-10-20 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ដល់​ថ្ងៃHolidayទៀតហើយមិត្តៗទាំងអស់គ្នា មាន​គម្រោង​កម្សាន្ត​នៅទីណាទេ?​ ចង់​ទៅកម្សាន្ត​នៅទី​ណា​ដែរ​? សម្រាប់​ប្រិយមិត្ត​ខ្លះ​ច្បាស់​ជា​គិត​ដល់​ប្រទេស​ថៃ​មុន​គេ​ហើយ​មែន​ទេ ព្រោះFan របស់​សប្បាយ​ដើរ​ទាំង​អស់​គ្នា​ច្បាស់​ជាដឹង​ហើយ​ថា​ប្រទេស​ថៃ​សម្បូរ​ទៅ​ដោយ​កន្លែង​កំសាន្ត​ប្លែក​ៗស្អាត​ៗច្រើន​ណាស់។ចុះ​ធ្លាប់​លឺ​អំពី Frost Magic Ice of Siam ទេ​? បើ​មិន​ធ្លាប់​ទេ អញ្ចឹង​ Scroll អាន​អោយ​ចប់​ណា​នឹង​បាន​ស្គាល់​ហើយ​ណា។

Frost Magic Ice of Siam គឺ​ជា​កន្លែង​សួន​កម្សាន្ត​ថ្មី​មួយ​នៅតំបន់ផាត់តាយ៉ា មាន​ទំហំ​រហូត​ទៅ​ដល់ ៣ម៉ឺន​ម៉ែត្រ​ការ៉េ មាន​សណ្ថាន​ដូច​ជា​អាណាចក្រ​ទឹកកក​អញ្ចឹង​នៅ​ទី​នោះ​មាន​តាំង​បង្ហាញ​រូប​ចម្លាក់​ឆ្លាក់​ពី​ទឹកកក​ស្អាតៗ​ប្លែក​ជា​ច្រើន នឹង​រូប​ចម្លាក់​ពណ៌​ស​ក្បុស ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​កន្លែង​សួន​កម្សាន្ត​ Frost Magic Ice of Siam មាន​បែង​ចែក​ជា​២​ទី​តាំង​ធំ​ៗគឺ៖

១. THE HIMMAPAN

HIMMAPAN គឺ​ជា​កន្លែង​ដែល​ដាក់​តាំង​រូប​ចម្លាក់​ជាច្រើន ធ្វើ​ឡើង​អំពី​ដី​ខ្សាច់​ពណ៌ស​ម៉្យាង មានលក្ខណៈល្អ​ប្រណិត រៀប​ចំ​យ៉ាង​មាន​របៀបរៀបរយ​តាម​កន្លែង​នឹង​តំណាល​នៃ​រឿង។

  ២. SIAM HEAVEN ឬ ឋាន​សួគ៌​ស្យាម

ឋានសួគ៌ស្យាម ជាទីកន្លែងដែលដាក់តាំង​បណ្តុំនៃរូបចម្លាក់ទឹកកកដ៏ស្រស់ស្អាតមែនទែន។រូប​ចម្លាក់​នីមួយៗ​មានការរចនា នឹង​ឆ្លាក់យ៉ាងផ្ចិតផ្ចង់ រក្សាទុកនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ ក្រោមសូន្យ ឬ ដក១៥អង្សាសេ។

Frost Magic Ice of Siam ចាប់បើករៀងរាល់ថ្ងៃ ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៨យប់ កុំ​ភ្លេច​ទៅ​លេងណា ព្រោះ​ថាទី​នោះស្អាតណាស់សមជាមួយនឹងការផ្តិតយករូបភាព ទេសភាព​ល្អ​ៗជាមួយ​គ្រួសារ មនុស្ស​ជា​ទីស្រឡាញ់ នឹង​មិត្តភ័ក្ដិ​ថែម​ទៀត​ផង។  

 


អត្ថបទ៖ Heng Bun