តើ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​បុណ្យ​ Hallooween ហើយ​ឬ​នៅ​?

  • 2017-10-19 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​បុណ្យ Hallooween​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​!​​ តើ​អ្នក​មាន​ style តុប​តែង​មុខ​ហើយ​ឬ​នៅ​? សប្បាយ​ដើរ​សូម​បង្ហាញ​ជូន​នូវ​​ style​​ makeup ប្លែក​ៗ​ទាំង​១០​​ដល់​មិត្ត​ៗ​យុវវ័យ​ដែល​មាន​គម្រោង​​ទៅ​ចូល​រួម​ Halloween ​នៅ​តាម​បណ្ដាល​កន្លែង​កម្សាន្ត​នានា​។

បុណ្យ Halloween​គឺ​ជា​ឱកាស​ដែល​មនុស្ស​ភាគ​ច្រើន​អាច​បញ្ចេញ​នូវ​សមត្ថ​ភាព​​ក្នុង​ការ​តុបតែង​ខ្លួន​​និង​ភាព​ច្នៃ​ប្រឌិត​ឱ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ ហើយ​ការ​ជ្រើស​រើស style​​ makeup ឱ្យ​បាន​សាក​សម​ជា​ចំណុច​ពិសេស​មួយ​។

១. Green Glitter Skull Halloween Make up

​​​​តើ​អ្នក​កំពុង​ចង់​បាន​​ការ​តែង​មុខ​បែប​គួរ​ឱ្យ​ខ្លាច​​ប៉ុន្តែ​អស្ចារ្យ​? គូស​រូប​រាង​ធ្មេញ​ skeleton និង​គូស​ភ្នែក​ឱ្យ​ខ្មៅ​, រួច​បន្ថែម​ពណ៌​ភ្លឺផ្លេក​ពណ៌​បៃតង​នៅ​លើ​ចិញ្ចើម​, ច្រមុះ​និង​ជុំវិញ​មាត់​និង​ករ។

២. pink and black/white Broken Face Art For Halloween ​​​​ សម្រាប់​អ្នក​ដែល​ចង់​បាន​ការ​តុប​តែង​មុខ​ដែល​មាន​ភាព​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​សម្រាប់ Halloween, គំនិត​នេះ​គឺ​សាក​សម​ណាស់។​

៣. Flower and Distressed Skull Make Up

Skull Make Up​ គឺ​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់ Halloween។ អ្នក​អាច​ធ្វើ​ឱ្យ​ការ​តុបតែង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​ដោយ​បន្ថែម​ផ្កា​នៅ​លើ​ក្បាល​និង​ដោត​បន្ថែមskull sculpture តូច​ៗ​ទៅ​ក្នុង​ផ្កា​។​

៤. Stitched Doll Make up Idea ​​​​​​ “ What's that?! “ បើ​អ្នក​ចង់​ឱ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​សួរ​សំណួរ​នេះ, ជ្រើស​រើស​ការ​តុបតែង​មុខ​ Halloween នេះ​ទៅ​មិន​ខុស​ទេ។ វា​អាច​នឹង​ចំណាយ​ពេល​យូរ​បន្តិច​តែ​មិន​​ខក​ចិត្ត​ទេ​!

៦. Creepy Mermaid Make Up

តើ​អ្នក​ចូល​ចិត្ត​នាង​ទេព​មច្ឆា​មែន​ទេ? គំនិត​តុបតែង​មុខ​នេះ​ជា​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​​​ល្អៗ​​ជា​ច្រើន​ទៀត​។

៧. Scary Doll Make Up

​តុក្កតា​ជ័រ​មិន​មែន​សុទ្ធ​តែ​ស្អាត​ទាំង​អស់​ទេ,​ ពេល​ខ្លះ​ក៏​គួរ​ឱ្យ​ខ្លាច​ដែរ។​ ដើម្បី​ទទួល​​បាន​ការ​តុប​តែង​បែប​នេះ​អ្នក​ត្រូវ​ផាត់​មុខ​និង​ករ​ទាំង​មូល​ឱ្យ​សរ​​និង​ផាត់​ភ្នែក​ឱ្យ​ខ្មៅ។ បិទ​បន្ថែម​ឬ​គូរ​រូប​មេអំបៅ​លើ​ទ្រូង​។​

៨. Comic Halloween Make Up

​​រូប​ធ្មេញ​ខ្មោច​តែង​តែ​មើល​ទៅ​គួរ​ឱ្យ​ខ្លាច​​តែ​ដើម្បី​ឱ្យ​កាន់​តែ​ទាក់​ទាញ​និង​ស្អាត​អ្នក​អាច​គូរ​រូប​ទឹក​ភ្នែក​នៅ​ក្បែរ​ភ្នែក​។​ អ្នក​ក៏​​អាច​ប្រើ​ពណ៌​ផ្កាឈូក, ​លឿង​, ឬ​សរ​បាន​ដែរ។

៨. Magic Flowers Painting

គូរ​ជា​រូប​ផ្កា​ក្នុង​ការ​ស្រមើស្រមៃ​​នៅ​លើ​មុខ​​ដោយ​ប្រើ​ពណ៌​ខុស​ៗ​គ្នា​។ ផ្កា, អាច​គូរ​ជា​ពណ៌​ប្រផេះ ​ខៀវ ​ឬ​ខ្មៅ។ ការ​បន្ថែម​ស្លឹក​ខ្លះ​ៗ​គឺ​កាន់​តែ​ស្អាត។

៩. Greed Skeleton Halloween Make Up Idea

បើ​អ្នក​ចង់​បាន Skeleton Make up ដែល​មាន​តែ​មួយ​គ្មាន​ពីរ​ក្នុង​ហ្វូង​មនុស្ស​​ដែល​ទៅ​ចូល​រួម Halloween, style makeup នេះ​គឺ​ឥខ្ចោះ!

១០. Easy Make Up Look For Halloween Night ​​ បើ​អ្នក​មិន​ចង់​ចំណាយ​ពេល​យូរ​ទៅ​លើ​ការ​តុប​តែង​មុខ​ទៅ​ចូល​រួម Halloween, style នេះ​គឺ​មាន​លក្ខណៈ​ងាយ​ស្រួល​និង​មាន​ភាព​ច្នៃ​ប្រឌិត​តែ​គួរ​ឱ្យ​ខ្លាច​។


ប្រភព៖ glaminati អត្ថបទ៖ Sin Sovannleakhena