នំប៉័ងដាក់សាច់ ប៉ុន្តែ​ឆ្ងាញ់​ហើយ​ពិសេស​ជាង​នំប៉័ង​ដាក់​សាច់​ធម្មតា ជឿ​អត់?

  • 2018-01-30 10:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្លេង​ស្រួយ​ខ្ញោក​ចេញ​ពី​មាត់​អតិថិជន​ដែល​កំពុង​ខាំ​ទំពា​​នំប៉័ង​ទើប​នឹង​អាំង​រួច​ថ្មីថ្មោង ដាក់​ជាមួយ​គ្រឿង​ឆ្ងាញ់ៗ មើល​ទៅ​ទំនង​ដល់​ហើយ​បង​ប្អូន។​ តូប​តូច​មួយ​នៅ​គៀន​របង​ហាង​គេ តាម​ចិញ្ចើម​ផ្លូវ​គឺ​មិន​ចោទ​ជាបញ្ហានោះទេ តែអ្វីដែរសំខាន់គឺ រស់ជាតិឆ្ងាញ់កប់មាត់តែម្តង ជាមួយនឹងនំប៉័ងសាច់ប្រភេទថ្មី។ អ្នក​ទាំង​អស់​គ្នា​ធ្លាប់តែ​ញ៉ាំ​នំប៉័ង​ដាក់​សាច់ប៉ាតេ នំប៉័ង​ដាក់ប្រហិតចៀន តែ​ក្រឡេក​មក​ភ្លក់​នំប៉័ងតូបនេះវិញគឺថា អ៊ែម​តែ​ម្ដង​។

  សាច់​ស៊ីវ​ម៉ៃ​មានរាងមូលសំប៉ែតកំពុងដាក់អាំងនៅលើចង្ក្រានធ្យូងនឹងក្លាយជាស្នូលនំប៉័ងសាច់ ដែល​ដាក់​អម​ជាមួយត្រសក់២ចំនិត លាយជីវ៉ាន់ស៊ុយ២ទៅ៣ទង ស្រូបទឹកត្រីខតិចៗរួចញ៉ាំជាមួយជ្រក់ឆៃថាវ គ្រាន់​តែនិយាយរៀបរាប់សោះក៏លេបទឹកមាត់បណ្តើរៗទៅហើយ។រសជាតិ​របស់​សាច់​ស៊ីវម៉ៃអាំង​វិញ​ឈ្ងុយឆ្ងាញ់​ណាស់ មាន​ជាតិ​មាន​ចូវល្មម ម៉្យាង​ដាក់ជាមួយទឹកត្រីខថ្មីៗ ហាហា ពិបាក​ពណ៌នា​ណាស់ ដឹង​ត្រឹម​តែ​នំប៉័ង​១​ដើម​ញ៉ាំ​តែមួយ​ភ្លែត​ទេ។

     អ្នក​ណា​ថា​អាហារ​តាម​ចិញ្ចើម​ផ្លូវ​មិន​ឆ្ងាញ់​ដូច​ក្នុង​ហាង? កុំ​ខ្វល់ អ្វី​ដែល​សំខាន់​នោះ​គឺ​សាក​ភ្លក់​សិន ទើប​លាន់​មាត់​ខ្លួន​ឯង​ថា Wow!!! So good

កុំ​ភ្លេច​មក​ទាំង​អស់​គ្នា​ណា អង្គុយ​ញ៉ាំ​ក៏បាន ខ្ចប់​យក​ទៅ​ផ្ទះ​ក៏​បាន នៅ​តូប​លក់​នំប៉័ង ស៊ីវម៉ៃ១៦៨  បើក​លក់​នៅ​ពេល​ល្ងាច ដែល​មាន​ទី​តាំង​នៅ​លើ​ផ្លូវ​លេខ៤៦៤ កែង​ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន ជាប់​ជាមួយរបងហាង Dee Studio តែម្តង។


អត្ថបទ៖ Heng Bun