សិក្ខា​សាលា​ជួប​ជុំ​ និង​ចែក​រំលែក​បទពិសោធន៍​ពី នៃ​ការ​ថត​រូប​​ពី​រៀម​ច្បង​ដែល​ជាប់​ជ័យ​លាភី ​​​

  • 2017-10-25 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សប្ដាហ៍​នេះ​នឹង​មាន​សិក្ខាសាលា​ដោយ​ឥត​គិត​ថ្លៃ​ស្ដី​ពី​ការ​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ថត​រូប ពី​រៀម​ច្បង​ដែល​បាន​​ជាប់​ជ័យ​លាភី​នៃ​ក្នុង​កម្មវិធី​ Sony world photography awards ​​កាល​ពី​ឆ្នាំ​មុន។ ហើយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ ក្រុម​ហ៊ុនSony Showroom by Sunsimexco Co., Ltd ក៏​បាន​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​ នេះ​ឡើង​ដើម្បី​ឲ្យ​អ្នក​​​ ដែល​មាន​បំណង​ដាក់​រូប​ថត​ប្រកួត​ក្នុង​កម្មវិធី Sony world photography awards ឆ្នាំនេះ។​ អ្ន​ក​ចូល​រួម​អាច​ជួប​ជុំ​គ្នា​រវាង​អ្នក​ចូល​ចិត្ត​ថត​រូប ព្រម​ទាំង​អាច​យល់​ដឹង​អំពី​បទពិសោធន៍​នៃ​ការ​ថត​រូប​​ពី​រៀម​ច្បង​ដែល​មាន​បទ​ពិសោធន៍​និង​ជា​អ្នក​ដែល​បាន​​ជាប់​ជ័យ​លាភី​ទៀត​ផង​។ កម្ម​វិធី​ជួប​ជុំ​នេះ​​នឹង​ឡើង​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​ នៅ sony showroom ចាប់ពី​ម៉ោង​៥:៣០​នាទី​​​​។

សម្រាប់​អ្នក​ចាប់​អារម្មណ៍​សូម​ចុះ​ឈ្មោះ​នៅ​ទី​នេះ តាមlink ខាង​ក្រោម​នេះ ចុច​ទីនេះ


អត្ថបទ៖ chanvutha yin