ជំរំ​បោះ​តង់​សមុទ្រ ដើម្បី​បរិស្ថាន នៅ​ខេត្ត​កោះកុង

  • 2017-10-26 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ចិត្ត​ដំណើរ​កម្សាន្ត​ជាមួយ​ធម្មជាតិ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែរក្សា​បរិស្ថាន និង​ផ្ដល់​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​ជាមួយ​ធម្មជាតិ​ដែរ​ឬទេ​ ហើយចូល​ចិត្ត​គេង​បោះតង់​តាម​ឆ្នេរ​សមុទ្រ​ទេ ?​ តោះ ទៅ​ចូល​រួម​ដំណើរ​កម្សាន្ត​បោះ​តង់​ ជាមួយ​នឹង​ធម្មជាតិ​ ហើយ​ព្រម​អាច​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​បាន​ជួយ​ដល់​ការងារ​សង្គម ការ​​ការ​ពារ​ ថែរក្សា​បរិស្ថាន និង​​ជាមួយ​ក្រុម​ការងារ Khmer Camping ។ មិន​ត្រឹម​តែ​ផ្ដល់​នូវ​ពិសោធន៍​ល្អ​ៗ និង​ការ​ជួយ​ដល់​សង្គម​ទេ ថែម​ទាំង​ផ្ដល់​ទាំង​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​ចូល​រួម​ទៀត​។ វិភាគ​ទាន​សម្រាប់​ចូល​រួម​កម្មវិធី​មាន​តម្លៃ​ ៣៥$ (ក្នុង​ម្នាក់)

លោក​អ្នក​នឹង​ទទួល​បាន ៖

  • ការ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​រថយន្ត​ក្រុង​ទំនើប​
  • អាហារ៥ពេល ពេលយប់ គ្រឿង​សមុទ្រ
  • ភេសជ្ជៈ
  • តង់​គេង១ សម្រាប់​​គ្នា ២​នាក់ ( មាន​ពូក​២)
  • មាន​បន្ទប់​ទឹក​គ្រប់គ្រាន់ ស្អាត​អនាម័យ និង​​ថ្នាំ​ពេទ្យ

អ្នក​នឹង​បាន​ចូល​រួម​សកម្មភាព​កម្សាន្ត​សប្បាយ​ដូច​ជា​ ៖

 

  • ​ស្នាក់​នៅ​តាម​ឆ្នេរ​ខ្សច់ ស ស្អាត មានប្រវែង៥គីឡូ (ពេលព្រឹក ហាត់​Yoga នឹង​រត់​ហាត់​ប្រាណ នៅ​លើ​ឆ្នេរ​ខ្សាច់) ងូត​ទឹកសមុទ្រ មើល កូន​ត្រី ខ្ចង​សមុទ្រ នឹង​ទេសភាព​ក្រោម​ទឹក ហើយ​ក៏​ចូល​រួម​ជួយ​ដល់​បរិស្ថាន​ដោយ​ការ ដើរ​រើស​សំរាម​សម្អាត​ឆ្នេរ​ និង​សកម្មភាព​កម្សាន្ត​សប្បាយ​ជាច្រើន​ទៀត​។
  • ពេលយប់ ដុត​ភ្លើង​គប់ ដុត​ត្រាវ ម្ហូប​គ្រឿង​សមុទ្រ ចែក​រំលែក​បទពិសោធន៍ នឹង​ដើរ​ទៅ​មើល សត្វ​អំពិលអំពែក គេង​ក្នុង​តង់​ស្ដាប់​រលក​សមុទ្រ។
  • ចូល​លេង​តំបន់​ពិចនិល តំបន់​ទឹក​ធ្លាក់​អូរ គគីរ និង​រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្ម រូង

ដែល​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល​ ១​យប់​ ២​ថ្ងៃ ។ កាល​បរិច្ឆេទ​កម្មវិធី ថ្ងៃ​ទី ២៨-២៩ខែតុលា ឆ្នាំ២០១៧​។

ទំនាក់​ទំនង​ព័ត៌មាន​ចុះឈ្មោះ ៖ 096 73 39 437 / 086 723 046 ព័ត៌មាន​បន្ថែម​តាម Khmer Camping


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin