រដឺនខកស្នេហ៍ ខ្សែភាពយន្ដបែបកំប្លែង...

  • 2017-11-01 06:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឧិកាសពិធីបុណ្យអុំទូកនេះតើមានគម្រោងទៅដើរទីណាដែរឬអត់? បើមិនមានគម្រោងទៅលេងកន្លែងណាឆ្ងាយទេ អាចនាំក្រុមគ្រួសារមិត្តភក្ដិទៅទស្សនារឿងបែបកំប្លែងថ្មីមួយដែលទើបនឹងចេញក្ដៅៗថ្មីនេះគឺរឿង រដឺនខកស្នេហ៍។ ដំណើរសាច់រឿងរៀបរាប់ពីបុរសសង្ហាបែបជនបទម្នាក់ដែលត្រូវរង់ចាំសង្សារបណ្ដូលចិត្តត្រឡប់ពីរៀននៅទីក្រុងវិញ តែប្រែជាខកចិត្តត្បិតនាងនាំអនាគតប្ដីថ្មីមកជាមួយ។

កំលោះរដឺនពិតជាខកស្នេហ៍ តែមិនធ្វើឲ្យទស្សនិកជនខកចិត្តឡើយព្រោះថា សាច់រឿងមិនមែនកម្សត់ស្រក់ទឹកភ្នែកឡើយ តែជារឿងបែបកំប្លែងស្ងួត សើចហៀរទឹកភ្នែក មិនបានមើលប្រាកដជាស្ដាយក្រោយ។

ខ្សែភាពយន្ត​នេះនឹង​ចាក់បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​ចាប់​ពី​ថ្ងៃទី​២​ខែវិច្ជិកាឆ្នាំ២០១៧នេះ ដូច្នេះកុំឲ្យខកខានខ្សែភាពយន្ដដ៏មានប្រជប្រិយភាពមួយនេះឲ្យសោះ! ធានាថាពិតជាធ្វើឲ្យថ្ងៃឈប់សម្រាករបស់អ្នករឹតតែសប្បាយរីករាយទ្វេឡើង។


អត្ថបទ៖ Nita