នំបញ្ចុកម៉ាក់យាយនៅជិតវត្តបុទម បានញ៉ាំមួយចានហើយ ចង់ថែមមួយចានទៀត

  • 2018-01-21 00:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាខ្លះចូលចិត្តញ៉ាំនំបញ្ចុកបែបខ្មែរ ហើយចូលចិត្តសម្លរបែបណាដែរ??? មានសម្លរការីសាច់មាន់ផុយឆ្ងាញ់ ខ្ទិះដូងច្រើន មានគ្រឿងក្នុងមាន់រម្ងាស់ឡើងជាតិអស់ទាស់ បើសម្លរណាំយ៉ាសាច់ត្រីវិញឈ្ងុយណាស់ ហើយរបស់ពិសេសជាងគេនោះគឺ សម្លរខ្មែរបង់ប្រហុកយើងហ្នឹង។

ចង់រកកន្លែងឆ្ងាញ់ ញ៉ាំហើយមិនណាយមិនស្តាយលុយ អញ្ចឹងសាកទៅញ៉ាំនៅកន្លែងម៉ាកយាយនៅជិតវត្តបទុមវត្តីយើងហ្នឹង។ កន្លែងគាត់លក់ដាច់ណាស់ មនុស្សចូលទៅញ៉ាំហូរហែរ ព្រោះថាសម្លរឆ្ងាញ់ត្រូវមាត់តែម្តង បន្លែក៏ស្រស់ និងមានជ្រក់ត្រសក់ស្រួយៗទៀតផង។

ទីតាំង៖ ផ្លូវ២៦៤ ទុលមុខរបងវត្តបុទុមវត្តី បើកលក់ចាប់ពីម៉ោង ២ថ្ងៃត្រង់ទៅ


អត្ថបទ៖​ Bun Heng