សម្ភារ​ដែល​គួរ​ដាក់​តាម​ខ្លួន​ពេល​​ទៅ​លេង​កោះ

  • 2017-11-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ជា​ឱកាស​ដ៏​ល្អ​មួយ​នៅ​រដូវ​រំហើយ​ចុង​ឆ្នាំ​​នេះ​។​ ជា​ឱកាស​ដែល​យើង​អាច​ផ្លាស់​ប្ដូរ​បរិយាកាស​និង​ទទួល​បាន​បទពិសោធន៍​ប្លែកៗ​ពី​ការ​ដើរ​លេង។​ អ្វី​ដែល​សំខាន់​គឺ​ការ​រៀបចំ​របស់​របរ​ដែល​យើង​នឹង​ត្រូវ​ការ​​នៅ​ពេល​នោះ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​​នេះ​ជា​ដំណើរ​ទៅ​កាន់​ភាព​រីក​រាយ។

​​​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​

ពេល​ទៅ​លេង​កោះ​ភាគ​ច្រើន​គឺ​ស្បែក​របស់​យើង​ស្ថិត​នៅ​ក្រោម​​កម្ដៅ​ថ្ងៃ​។​ ដូចនេះ​ដើម្បី​ចៀស​វាង​ការ​រលាក​ ឬ​ប្រតិកម្ម​ផ្សេង​ៗ​ យើង​គួរ​លាប​​ឡេ​ការពារ​កម្ដៅ​ឱ្យ​បាន​ញឹក​ញាប់​​ក៏​ដូច​ជា​ការ​ពារ​ជំងឺ​មហារីក​ស្បែក​ដែល​អាច​បណ្ដាល​មក​ពី​កម្ដៅ​ថ្ងៃ​។

ថង់​ផ្លាស្ទិច​

នេះ​ជា​​ជំនួយ​ការ​ពិសេស​មួយ​នៅ​ពេល​មាន​របស់​សើម​ត្រូវ​ការ​វិច​ខ្ចប់។​ ព្រោះ​យើង​មិន​អាច​ដាក់​លាយ​ឡំ​នូវ​របស់​សើម​និង​ស្ងួត​ទេ។

ស្បែក​ជើង​ផ្ទាត់

នៅ​លើ​កោះ​ប្រាកដ​ជា​មាន​ខ្សាច់​និង​ទឹក​សមុទ្រ​​។​ បើ​ចង់​មាន​អារម្មណ៍​មាន​ផាសុខភាព​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​និង​មិន​ខ្លាច​ខូច​ស្បែក​ជើង​ ​ស្បែក​ជើង​ផ្ទាត់​ជា​ជម្រើស​ដ៏​ឆ្លាត​មួយ។

ទឹក!!!

​​​ពេល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​​ជា​ពិសេស​បន្ទាប់​ពី​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ ឬ​ការ​ហែល​ទឹក​ អ្នក​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​។​​ កុំ​ភ្លេច​ញ៉ាំ​ទឹក​ព្រោះ​រាង​កាយ​ត្រូវ​ការ​ជាតិ​ទឹក​ជា​ចាំ​បាច់​។

ឧបករណ៍​ចាក់​ចម្រៀង​ និង​​សៀវ​ភៅ

ឧបករណ៍​សម្រាប់​ស្ដាប់​ចម្រៀង​​និង​សៀវភៅ​អាច​ជួយ​បំបាត់​ភាព​អផ្សុក​​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​ភាព​ស្ងាត់​ស្ងៀម​​និង​ចូល​ចិត្ត​អាន​។​ ការ​ស្ដាប់​ចម្រៀង​ដែល​យើង​ចូលចិត្ត​ហើយ​គយគន់​មើល​ទេស​ភាព​ដ៏​ស្រស់​បំព្រង​នៃ​ទឹក​សមុទ្រ​​វា​នឹង​នាំ​អារម្មណ៍​អ្នក​ទៅ​កាន់​ភាព​ស្រស់​ស្រាយ​​ភ្លេច​អស់​ទុក្ខ​កង្វល់​។

​​


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena