ឆ្នេរ​សមុទ្រ​ទាំង​៤​កន្លែង​ ដែល​ធ្វើ​ឲ្យ​ទាក់​ចិត្ត​ចង់​ទៅ​កម្សាន្ត​

  • 2017-11-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​នៅ​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​បែប​នេះ​ បើ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​បណ្ដាល​ឆ្នេររ​សមុទ្រ​គឺ​ពិត​ជា​មាន​ភាព​អស្ចារ្យ​បំផុត​។​ប្រាកដ​ណាស់​ថា​ប្រិយមិត្ត​របស់​សប្បាយ​ដើរ​ នឹង​រង​ចាំ​មើល​កន្លែង​ដើរ​លេង​ដ៏​ល្អ​ៗ និង​ប្លែក​របស់​ក្រុម​សប្បាយ​ដើរ​ ដែល​​នឹង​បង្ហាញ​ពី​កន្លែង​​​លេង​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​មិន​ខាន​ឡើយ​។ ចាំ​អង្កាល់​ទៀត​អញ្ចឹង​ ថ្ងៃ​នឹង​យើង​នឹង​នាំ​ប្រិយ​មិត្ត​ទៅ​កម្សាន្ត​នៅ​ឆ្មេរ​សមុទ្រ​របស់​ប្រទេស​យើង​ចំនួន​៤​កន្លែង​ ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត​គួរ​ជា​ទី​ទាក់​ចិត្ត​​ចង់​ទៅ​កម្សាន្ត​មិន​ខាន​។

១. ឆ្នេរ​ពយ​

ឆ្នេរ​ពយ​ ដែល​ជា​ឆ្នេរ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង​ក្នុង​តំបន់​ ឃុំ​កោះ​ស្ដេច​ ស្រុក​គីរីសាគរ។ ទេសភាព​ស្ងប់​ស្ងាត់​ល្អ​ស្រស់​ត្រកាល​បែប គួប​ផ្សំ​នឹង​អាកាស​ធាតុ​ត្រជាក់​គឺ​ពិត​ជា​មិន​ចង់​ឲ្យ​ពេល​វេលា​សម្រាក​នោះ​​កន្លង​ផុត​ឡើយ​។

ប្រភព​រូបភាពពី​សប្បាយ​

២. ឆ្នេរ​កោះ​រ៉ុង​សន្លឹម

​​​​​ប្រាកដ​ណាស់​ថា​អ្នក​ណា​ៗ​ក៏​ចង់​ទៅ​សម្រាក​កម្សាន្ត​នៅ​ទី​នោះ​ដែរ​ ព្រោះ​ថា​នៅ​ទីនោះ​មាន​ភាព​ស្ងប់​ស្ងាត់​ ជាមួយ​ឆ្នេរ​ខ្សាច់​សរ​ក្បុស បើ​បាន​សម្រាក​ដេក​អាន​សៀវភៅ​គឺ​រឹត​ប្រសើរ​ហើយ​មិន​ចង់​ត្រលប់​មក​វិញ​នោះ​ទេ​។

៣.​ឆ្នេរ​អូរត្រេះ

​ឆ្នេរ​អូរត្រេះ ក៏​ជា​កន្លែង​ដែល​ ពិសេស​សម្រាប់​សម្រាក​លំហែ​កាយ​ផង​ដែរ​​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​បន្ទាប់​ពី​ឆ្នេរ​អូរ ឈើទាល។​

៤.​​ ឆ្នេរ​កោះ​តាគៀវ

ឆ្នេរ​កោះ​តាគៀវ ដែល​ស្ថិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ ឆ្នេរអូរត្រេះ។​


អត្ថបទ៖ chanvutha yin