ហាងកាហ្វេប្រេនដ៏ល្បីទើបតែបើកទីតាំងថ្មីក្តៅៗ ស្អាតណាស់!

  • 2017-11-13 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្គាល់ហើយ ដឹងហើយ! ពីហាងការហ្វេប្រេនដ៏ល្បីល្បាញមួយមកពីសហរដ្ឋអាមេរិកឈ្មោះថា Starbucks មានលក់កាហ្វេ និងភេសជ្ជៈផ្សេងៗមានរសជាតិឆ្ងាញ់ពិសារ។ ឥឡូវនេះ ហាងកាហ្វេ Starbucks បានបើកសាខាមួយថ្មីទៀតហើយ ហើយសាខាថ្មីមួយនេះដែរមានទីធ្លាធំទូលាយ ការតុបតែងវិញរឹតតែឡូវ ស្អាតប្លែក ព្រមទាំងមានចំណតឡាន ម៉ូតូត្រឹមត្រូវផងដែរ។

ហាងកាហ្វេនេះសាកសម្យសម្រាប់ការមកជជែកពីការងារជាមួយ គ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងអង្គុយលេងញ៉ាំអីកម្សាន្តអារម្មណ៍ផងដែរ។ មានកន្លែងអង្គុយទំនើប ស្រស់ស្អាត បរិយាកាសល្អ បូករួមជាមួយភេសជ្ជៈ និងអាហារសម្រន់ឆ្ងាញ់ៗគឺមិនធ្វើឲ្យអ្នកខកចិត្តនោះទេ។

តោះ! ទៅទទួលយករសជាតិឆ្ងាញ់ ជាមួយបរិយាកាសថ្មីរបស់ហាងកាហ្វេStarbucks សាខា បូកគោ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៩យប់។ ទីតាំង៖ ផ្ទះលេខ៣៥ ផ្លូវលេខម៉ៅសេទុង កែងផ្លូវលេខ ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

https://www.facebook.com/starbuckskh/


អត្ថបទ៖​ Bun Heng