ហាងអាហារ ត្បាល់ខ្មែរ រសជាតិបែប​ខ្មែរពិសេស​ មានអ្វីប្លែកខ្លះទៅណ៎?

  • 2017-11-13 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បាល់ខ្មែរ ជាឈ្មោះហាងលក់អាហារបែបខ្មែរមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សជាច្រើនស្គាល់ និងដឹងពី ស្នាដៃ និងរសជាតិម្ហូបនៅក្នុងហាងនេះថាពិតជាមានឆ្ងាញ់មែន។ នៅក្នុងហាងត្បាល់ខ្មែរ មានលក់ម្ហូបខ្មែរជាច្រើនមុខដូចជា៖ សម្លរប្រហើរខ្មែរ, សម្លរម្ជូរគ្រឿងសាច់គោ ឬត្រី, បុកល្ហុង បាយដំណើប មាន់អាំង, ទឹកគ្រឿងបាត់ដំបងពិសេសណាស់, យ៉ៅហន និងម្ហូបផ្សេងៗជាច្រើនមុខទៀត។

ហាងមានការរៀបចំតុបតែងបានស្អាតល្អ មានអនាម័យ ការធ្វើម្ហូបអាហារមានយកចិត្តទុកដាក់ បុគ្គលិកមានភាពរួសរាយរាក់ទាក់ តម្លៃអាហារសមរម្យ។ បើចង់ដឹងថារសជាតិយ៉ាងណានោះ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា។

គាំទ្រស្នាដៃខ្មែរ គាំទ្រម្ហូបខ្មែរ ញ៉ាំអាហារខ្មែរទាំងអស់គ្នាណាបងប្អូន។

មានទីតាំងនៅលើផ្លូវ ៣៦០កែងផ្លូវ ៧១ ខាងក្រោយវិទ្យាល័យបឹងកេងកង

ត្បាល់ខ្មែរ


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin