ពេល​ទៅ​ដើរ​លេង​មាន​គ្នា​ច្រើន​គួរ​រៀប​ប្លង់​ថត​រូប​បែប​ណា​ឱ្យ​ស្អាត?

  • 2017-11-13 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ការ​ថត​រូប​ជា​ក្រុម​មាន​៣​ប្រភេទ, ទី​មួយ​ការ​ថត​បែប​ជា​ផ្លូវ​ការ​​ជា​មួយ​ក្រុម​ការ​ងារ​, ហើយ​ទី​ពី​គឺ​ការ​ថត​រូប​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ, និង​ទី​បី​នោះ​គឺ​​ថត​រូប​បែប​គ្រួសារ។ អត្ថបទ​នេះ​នឹង​ឱ្យ​ជា​គំនិត​ក្នុង​ការ​រៀប​ចំ​ប្លង់​ថត​រូប​​ជា​ក្រុម​ដល់​មិត្ត​អ្នក​អាន។

១. ពេល​ថត​រូប​ជា​ក្រុម​​ដែល​មាន​គ្នា​ច្រើន​យើង​មិន​អាច​មើល​បាន​សព្វ​ជ្រុង​ជ្រោយ​នោះ​ទេ។​ វា​ជា​ការ​ធម្មតា​ទេ​សំខាន់​ចាត់​ទុក​ថា​មនុស្ស​ក្នុង​ក្រុម​ជា​វត្ថុ​មួយ​ហើយ​ត្រូវ​រៀប​ចំ​ប្លង់​ធ្វើ​យ៉ាង​ណា​ឱ្យ​ឃើញ​គ្រប់​គ្នា។​

២. ប្លង់​នេះ​គឺ​ការ​រៀប​ចំ​មនុស្ស​ទៅ​តាម​កម្ពស់​។​ ហើយ​ប្លង់​នេះ​គឺ​សម្រាប់​ការ​ចង​ក្រង​ជា​ឯក​សារ​និង​មាន​លក្ខណ​ផ្លូវការ។

៣. បើ​សិន​ជា​អាច​, រក​វិធី​ដើម្បី​បាន​ប្លង់​ថត​ដូច​នៅ​ក្នុង​បន្ទប់​ជណ្ដើរ​យន្ត​។​ ​ដោយ​អ្នក​កាន់​កាមេរ៉ា​ឈរ​នៅ​លើ​ទី​ខ្ពស់​ហើយ​ក្រុម​ថត​​ឈរ​ជា​ក្រុម​ងើយ​មើល​មក​កាន់​កាមេរ៉ា។​

​​​៤. របៀប​ឈរ​ថត​រូប​ដោយ​មាន​គម្លាត​​​​។ ប្លង់​នេះ​ល្អ​សម្រាប់​ការ​ថត​រូប​ជា​ក្រុម​​តូច​​។​ វា​អាច​នឹង​មើល​ទៅ​មាន​ភាព​​ម៉ឺងម៉ាត់​ប៉ុន្តែ​សាក​សម​នឹង​ការ​ថត​បែប​លក្ខណ​ក្រុម​​ដូច​ជា​ក្រុម​តន្ត្រី​​ឬ​ក្រុម​ការងារ​ជា​ដើម​។ បើ​មាន​មេ​ក្រុម​ដាក់​នៅ​ពី​មុខ​នឹង​កាន់​តែ​បង្ហាញ​ពី​ភាព​អង់អាច​។

៥. នេះ​ជា​​ប្លង់​ដែល​មើល​ទៅ​បង្ហាញ​ពី​ភាព​រីក​រាយ។​ សុំ​ឱ្យ​អ្នក​​ថត​ទាំង​អស់​គ្នា​ឈរ​កៀក​​គ្នា​​និង​ឱ្យ​មើល​កាមេរ៉ា​ដែល​នៅ​ពី​ក្រោម។​

៦. ប្លង់​នេះ​គឺ​ការ​គេង​ដាក់​ក្បាល​ជា​រង្វង់​​។​ យើង​អាច​គេងលើ​​ផ្ទៃ​រៀប​ស្មើ​​ដូចជា​លើ​ស្មៅ​ខៀវ​ខ្ចី​កាន់​តែ​ស្អាត​​រួច​ថត​ពី​លើ។

៧. ប្លង់​នេះ​​មាន​លក្ខណ​ច្នៃ​ប្រឌិត​​និង​សាក​សម​​ក្នុង​ការ​ថត​រូប​ជា​ក្រុម​ដូច​ជា​ក្រុម​តន្ត្រី​​ជា​ដើម។​

៨. ប្លង់​ថត​រូប​បែប​នេះ​​មើល​ទៅ​មាន​ភាព​សប្បាយ​រីក​រាយ​មែន​ទែន​។​ តែ​ត្រូវ​សុំ​ឱ្យ​សមាជិក​ក្រុម​ឬ​មិត្តភ័ក្ដិ​រត់​បន្ទាប់​មក​លោត​ទាំង​អស់​គ្នា។

៩. ការ​ថត​រូប​បែប​នេះ​​មាន​ភាព​ច្នៃ​ប្រឌិត​​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​។​ គឺ​ត្រូវ​អង្គុយ​ឬ​ឈរ​ជា​ជួរ​​focus​លើ​អ្នក​ខាង​ដើម​។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena