អាហារ​៧​ប្រភេទ​ដែល​គួរ​​ញ៉ាំ​នៅ​ពេល​ព្រឹក​

  • 2017-11-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​មានតម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ដូច្នេះ​របប​អាហារ​ត្រឹមត្រូវ​ជា​ការ​សំខាន់។​អាហារ​ពេលព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ដូចនេះ​យើង​គួរ​ដឹង​ថា​អាហារ​ណា​ដែល​ល្អ​សម្រាប់​ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម។

១. ស៊ុត​: ​ការ​បរិភោគ​ស៊ុត​​សម្រាប់​អាហារ​ពេល​ព្រឹក​​នឹង​ជួយ​បង្កើន​ថាមពល​និង​​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​និង​ផ្ដល់​ជាតិ​ប្រូតេអីុន​ដល់​រាងកាយ។

២. កាហ្វេ​: វា​មាន​ជាតិ​កាហ្វេអ៊ីន​​​ខ្ពស់​ដែល​ជួយ​​មិន​ឱ្យ​​ងងុយ​គេង​មិន​ខ្ជិល​និង​រហ័ស​។​ តែ​ជា​ការ​ល្អ​ញ៉ាំ​កាហ្វេ​ក្រោយ​ពេល​ញ៉ាំ​អាហារ​​ជៀសវាង​ការ​ញ័រ​​និង​ចង្វាក់​បេះដូង​ដូង​ដើរ​ញាប់​ខុស​ធម្មតា។​

៣. ផ្លែ​បែរី​ (Berries): ប្រភេទ​ផ្លែ​បែរី​នេះ​មាន​ជាតិ​ស្ករ​តិច​ប៉ុន្តែ​មាន​ជាតិ​ហ្វាយប័​រ​​(​fiber)ខ្ពស់​។​

៤. សណ្ដែក​និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ​: ជា​គ្រឿង​បន្ថែម​​ទៅ​ក្នុង​អាហារ​ពេល​ព្រឹក​ដែល​ជួយ​ការពារ​មិន​ឱ្យ​ឡើង​ទម្ងន់​។

៥. តែ​បៃតង: មាន​ប្រសិទ្ធភាព​ជួយ​រក្សា​រាង​និង​មិន​ឱ្យ​ដុះ​ក្បាល​ពោះ។​​ ជា​ពិសេស​ក្លិន​វា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ។

៦. ប្រូតេអីុន​ក្រឡុក​: ក្រឡុក​ម្សៅ​ប្រូតេអីុន​លាយ​នឹង​ស៊ុត​ និង​ទឹក​សណ្ដែក​​ញ៉ាំ​នៅ​ពេល​ព្រឹក​នឹង​ជួយ​បង្កើន​ថាមពល​រាង​កាយ​ហើយ​ឆ្អែត​បាន​យូរ។

៧. ផ្លែឈើ: ផ្លែឈើ​គ្រប់​ប្រភេទ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា​និង​មាន​ជាតិ​កាល់ឡូរី​ដែល​ផ្ដល់​ថាមពល​ដល់​រាងកាយ។

​​


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena