បុរសៗគួរតែរៀបចំខ្លូនអោយបានស្អាតស្រស់សង្ហារហើយ ទើបនារីៗមាននារីៗចាប់អារម្មណ៍

  • 2017-11-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះហើយ បុរស និងនារីមានសិទ្ធស្មើរៗគ្នាដូចគ្នា ទាំងការសិក្សារៀនសូត្រធ្វើការ ការស្លៀកពាក់តែងខ្លួន ជាដើម។ ការតែងខ្លួនស្លៀកពាក់ស្អាតមិនមែនសម្រាប់តែនារីទេ បុរសក៏អាចតែងខ្លួនស្រស់សង្ហាបានដូចគ្នាបែបជាបុរសដែរ។

សម្រាប់នារីៗកាលពីមុន សម្ភារៈរបស់ពួកគាត់មានច្រើនដោយសារតែគេគិតថានារីៗត្រូវការតែងខ្លួនស្រស់សោភា លាបឡេ លាបម្សៅក្រែម ធ្វើសក់ មុនពេលចេញទៅក្រៅផ្ទះ ដើម្បីបង្ហាញភាពទាក់ទាញរបស់ខ្លួនផងដែរ។ តែមកដល់ពេលបច្ចុប្បន្ននេះ ផលិតផលថែរក្សាសម្រស់របស់បុរសក៏មានដែរ ព្រោះបុរសក៏ត្រូវការរៀបចំខ្លួនឲ្យសង្ហារសាកសម្យមុនពេលចេញទៅក្រៅផ្ទះដូចគ្នា ព្រមទាំងទៅជាមួយភាពទាក់ទាញដូចនារីៗអញ្ចឹង។ ការរៀបចំខ្លួនបានស្អាតល្អ អាចជាផ្នែកមួយធ្វើឲ្យនារីៗចាប់អារម្មណ៍ផងដែរ។ ទៅមើលទាំងអស់គ្នាថាតើបុរសៗត្រូវប្រើប្រាស់អ្វីខ្លះ?

១. គ្រឿងប្រើប្រាស់នៅក្នុងបន្ទប់ទឹក

សាប៊ូ កក់សក់ សាប៊ូដុសខ្លួន វាជាអ្វីដែលចាំបាច់ហើយសម្រាប់បុរស ព្រោះវាជាជួយឲ្យខ្លួនយើងមានភាពស្អាត ហើយបើបន្ថែមនូវប្រភេទ កូឡូញលាបក្លៀក បន្តិចដើម្បីកុំឲ្យមានក្លិនមិនល្អនៅពេលបែកញើសទៀតនោះរឹតតែល្អ។

២. គ្រឿងកាពារស្បែក

លាបខ្លួន ឬ ឡេលាបមុខការពារកំដៅថ្ងៃ សម្រាប់បុរសក៏ត្រូវការចាំបាច់ដែលព្រោះថាអាកាសធាតុឥលូវក៏អាចប៉ះពាល់ដល់ស្បែកមុខ ឬស្បែកខ្លួនផងដែរ។

៣.ប្រដាប់តុបតែងសក់

ចាហ៊ួយលាបសក់ ឬក៏ Gel /Waxលាបសក់ គួរតែមានដាក់តាមខ្លួនខ្លះ ។ ម៉ូតសក់ស្អាតក៏អាចបង្ហាញពីភាពលេចធ្លោរបស់ខ្លួនបានដែរ គួបផ្សំនឹងការស្លៀកពាក់ស្អាតបាតទៀតនោះ។


អត្ថបទ៖​ Bun Heng