មីបំពង ស្រួយ! ចាប់មាត់ចាប់ចិត្តតែម្តងហើយបងប្អូន!

  • 2017-11-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារប្លែកឆ្ងាញ់បានមកដល់ទៀតហើយ លើកនេះមានទាំងប្រភេទទឹកស៊ុប និងប្រភេទគោកថែមទៀតផង។ បើនិយាយពីរសជាតិវិញធានាថាមិនខកចិត្តនោះទេ ឆ្ងាញ់គ្រប់មុខតែម្តង។

សូមណែនាំ ហាងជូលី មីបំពង តុំយ៉ាំ ដែលមានរូបប្អូនស្រីជូលី ដែលជាក្មេងឆ្លាត Cute ស្អាត សុភាពរាបសារ គួរឲ្យស្រលាញ់ នៅខាមុខហាង ងាយស្រួលចំណាំណាស់។ ហើយម្ហូបជាច្រើនមុខ តែពិសេសបំផុតប្រចាំហាងគឺ មីបំពងពិសេស ដែលអ្នកមិនគួររំលងវាទេ គឺថាស្រួយ ឈ្ងុយឆ្ងាញ់ ញ៉ាំហើយចង់ញ៉ាំទៀត។ អូ៎! ភ្លេចហាងជូលី ក៏មានលក់ជ្រក់ជើងមាន់ឆ្ងាញ់ដែរ សាកមើលបានដឹង។

នៅក្នុងហាងនេះមានការតុបតែស្អាត មានផាសុខាភាព អនាម័យត្រឹមត្រូវ និងសេវាកម្មលឿន អាហារក៏ពិសេសៗព្រោះចម្អិន​យ៉ាងយកចិត្តទុកដាក់ខ្ពស់សម្រាប់អតិថិជន។

កុំភ្លេចទៅញ៉ាំមីបំពងពិសេស នៅហាងជូលីទាំងអស់គ្នាណាបងប្អូន! ចាំជួបគ្នាជាមួយប្អូនស្រីជូលីនៅទីនោះទាំងអស់គ្នា។ ហាងជូលី មីបំពង តុំយ៉ាំ

សាខាទី១៖ នៅខាងជើងផ្សារសុវណ្ណា ផ្ទះ S51 ផ្លូវ SILVER សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាទី២៖ ផ្ទះ97D ផ្លូវ360 ផ្លូវ៣៦០ (ផ្លូវឡានទឹក) សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ


អត្ថបទ៖​ Bun Heng