ឃ្លា​ដែល​អ្នក​គួរ​ប្រើ​ពេល​ចង់​បដិសេធ​ពី​ការ​សុំ​ជំនួយ​ពី​អ្នក​ដ៏​ទៃ​

  • 2017-11-15 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​ការ​សុំ​ពឹង​ពាក់​ពី​សំណាក់​មិត្តភ័ក្ដិ​​ឬ​ក្រុម​គ្រួសារ​​និយាយ​រួម​គឺ​អ្នក​ដ៏​ទៃ​​ហើយ​អ្នក​មាន​ការ​ទើសទាល់​ចិត្ត​មិន​ហ៊ាន​និយាយ​បដិសេធ​រួច​ក៏​តែង​តែ​យល់​ព្រម​ផ្ដល់​ជំនួយ​ហើយ​ក៏​តែង​តែ​មាន​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ​។

បើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ក្រោយ​ពេល​និយាយ​ថា​ទេ​ទៅ​កាន់​អ្នក​សុំ​ជំនួយ​ពី​អ្នក​​នោះ​ជា​រឿង​ធម្មតា​ទេ​ហើយ​វា​ក៏​មិន​ទាស់​ខុស​អ្វី​ដែរ​។​​ នោះ​ក៏​ព្រោះ​តែ​អ្នក​គិត​ពី​ខ្លួន​ឯង​​ក៏​មិន​មែន​មាន​ន័យ​ថា​​អាត្មានិយម​ដែរ។​​​​​​ការ​ជួយ​អ្នក​ដ៏​ទៃ​ដោយ​ភ្ជាប់​ជា​មួយ​បញ្ញា​គឺ​ជា​ការ​សំខាន់​ណាស់។​ អ្នក​មាន​សិទ្ធិ​សម្រេច​​ជួយ​ឬ​មិន​ជួយ​ដោយ​ប្រើ​ការ​ពិចារណា​។​ ព្រោះ​អ្នក​គោរព​និង​ការពារ​ខ្លួន​ឯង​ដែរ។​ ការ​សម្រេច​ចិត្ត​និយាយ​ថា​ទេ​ជា​ការ​ផ្ដល់​ចម្លើយ​ពិត​ដល់​អ្នក​ត្រូវ​ការ​ជំនួយ​, នៅ​ពេល​ដែល​អ្នក​មិន​អាច​ជួយ​បាន​។ តែបើអាច​ជួយ​បានត្រូវ​ជួយ​ដោយ​ចិត្ត​ស្មោះ​សរ!

ប៉ុន្តែ​ការ​បដិសេធ​មិន​អាច​ចេះ​តែ​និយាយ​ចេញ​ដោយ​មិន​គិត​ទេ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​និង​អាច​ឈាន​ដល់​ការ​បែក​បាក់​មិត្តភាព​​ឬ​ធ្វើ​ឱ្យ​គេ​ស្អាប់​ជា​ដើម​។​

បើ​អ្នក​មាន​ការ​ទើស​ទាល់​​ឬ​គ្មាន​សមត្ថភាព​នឹង​ជួយ​អ្នក​អាច​និយាយ​ថា​:

-ខ្ញុំ​សុំ​ពេល​គិត​មើល​សិន

-ចាំ​ខ្ញុំ​ប្រាប់​វិញ

-អគុណ​ដែល​តែង​តែ​នឹក​ឃើញ​ដល់​ខ្ញុំ​តែ​ខ្ញុំ​ពិត​ជា​មិន​អាច​ជួយ​បាន​មែន​

-ខ្ញុំ​ដឹង​ថា​វា​សំខាន់​តែ​ខ្ញុំ​មិន​អាច​ជួយ​បាន​ទេ

-ចាំ​ខ្ញុំ​ជួយ​រក​ដំណោះ​ស្រាយ​

-ខ្ញុំ​ក៏​ចង់​ជួយ​ដែរ​តែ​ខ្ញុំ​មាន​ការ​ងារ​ច្រើន​ទៀត​ត្រូវ​ធ្វើ​

-​​សុំ​ទោស​ខ្ញុំ​រវល់​

-គួរ​ឱ្យ​ស្ដាយ​ណាស់​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ​

-សុំ​ទោស​ខ្ញុំ​​មាន​ណាត់​

-ចាំ​ថ្ងៃ​ក្រោយ​ចុះ​

-ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ

-សុំទោស​ខ្ញុំ​មិន​សាក​សម​នឹង​ការ​ងារ​នេះ​ទេ

-ស្ដាប់​ទៅ​​សប្បាយ​ដែរ​តែ​ខ្ញុំ​មិន​ទំនេរ​ទេ​


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena