ទម្លាប់ដែល​មនុស្ស​រីករាយ​តែង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​

  • 2017-11-14 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ព្រឹក​ព្រលឹម​ភ្ញាក់​ពី​ដំណេក​ជាមួយ​នឹង​អាកាស​ធាតុ​ត្រជាក់​​បែប​នេះ​ម្នាក់​ៗ​ប្រាកដ​ជា​មិន​ចង់​ក្រោក​ទេ។​ ខ្លះ​អាច​នឺង​មាន​អារម្មណ៍​មិន​ល្អ​ព្រោះ​មាន​កាតព្វកិច្ច​​ច្រើន​ ។ ហើយ​​ពេល​ខ្លះទៀត គិត​ដល់​ការ​ធ្វើ​ដំណើរ​ជាមួយ​នឹង​ចរាចរណ៍​ដ៏​សែន​កក​ស្ទះ​នៅ​តាម​ដង​ផ្លូវ។​ តែ​អ្វីៗ​មិន​ពិបាក​រហូត​ទេ​ឱ្យ​តែ​ដឹង​ពី​របៀប​ផ្ដល់​ភាព​រីករាយ​ដល់​ខ្លួន​​ឯង!

១.គិតដល់​អ្វី​​ដែល​ធ្វើ​ឱ្យ​អ្នក​រីករាយ​ឬ​គោល​ដៅ​អនាគត​​: អ្នក​ប្រាកដ​ជា​ធ្លាប់​មាន​អារម្មណ៍ នេះ​ហើយ​។​​ ឧទាហរណ៍​​ពេល​មាន​ដំណើរ​កម្សាន្ត​​ទៅ​ណា​មួយ​ដែល​អ្នក​ទន្ទឹង​រង់ចាំ​ហើយ​ទី​បំ​ផុត​វា​ក៏​បាន​មក​ដល់​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់​ព្រោះ​អារម្មណ៍ សប្បាយ​នឹង​អ្វី​មួយ។​

២.ការហាត់ប្រាណ​ទៀងទាត់​: ការហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយថ្ងៃ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​រាង​ស្អាត​ទេ​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​បង្កើន​ភាព​វៃ​ឆ្លាត​ផង​ដែរ។

​​៣.​គិត​ពី​ខ្លួន​ឯង​មុន​អ្វី​ទាំង​អស់: មិន​ថា​មាន​ភារកិច្ច​ច្រើន​ប៉ុណ្ណា​​ទេ​ត្រូវ​ចេះ​គិតគូរ​ដល់​ខ្លួនឯង​មុន​គេ​។​ ដូច​ជា​សុវត្ថិភាព, សុខភាព, និង​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ជាដើម។​

៤.តែង​តែ​ញ៉ាំ​អាហារ​ពេល​ព្រឹក: អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ដែល​ជួយ​ផ្ដល់​ថាមពល​ទ្រទ្រង់​រាង​កាយ​ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជា​រៀងរាល់​ថ្ងៃ។​ ញ៉ាំ​ឱ្យ​ឆ្អែត​មាន​កម្លាំង​ទើប​មាន​អារម្មណ៍​ល្អ​ចាប់​ផ្ដើម​ការងារ​ថ្មី​និង​មិន​ងាយ​ឈឺ។

៥.ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​: ការ​ញ៉ាំ​ទឹក​ច្រើន​មាន​សារសំខាន់​ជួយ​លាង​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​។

៦. ស្ដាប់​ចម្រៀង: ប្រាកដ​ណាស់​ចម្រៀង​ជា​ការ​កម្សាន្ត​ដ៏​មាន​ប្រសិទ្ធភាព​​។​ យក​ពេល​វេលា​សម្រាក​ពី​ការងារ​របស់​អ្នក​ស្ដាប់​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​​បើ​សិន​ជា​អាច​ច្រៀង​តាម​បទចម្រៀង​ឱ្យ​លឺ​ៗ​និង​បន្ត​ធ្វើ​ការ​ដែល​អ្នក​ស្រឡាញ់​បំផុត។​​​ (តែ​កុំ​ឱ្យ​រំខាន​ដល់​អ្នក​​នៅ​ជុំវិញ​ខ្លួន!)

៧.​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​: អ្នក​គួរ​ចេះ​បែង​ចែក​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ។​ កុំ​ធ្វើ​តាម​ចិត្ត​ជក់​អារម្មណ៍​នឹង​គ្រឿង​កម្សាន្ត​​អ្វី​មួយ​​ហើយ​ភ្លេច​គេង។​ ព្រោះ​បន្ទាប់​ពី​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ​ខួរក្បាល​​ត្រូវ​ការ​សម្រាក​ជា​ចាំបាច់។​

៨.ចំណាយ​ពេល​ខ្លះ​លេង​ជា​មួយ​សត្វ​ចិញ្ចឹម​: មាន​តែ​អ្នក​ចូល​ចិត្ត​សត្វ​ចិញ្ចឹម​​ប៉ុណ្ណោះ​ទើប​យល់​អារម្មណ៍​ដ៏​មាន​ក្ដី​សុខ​នេះ!​​

នៅពេល​ដែល​យើង​រីក​រាយ​មិន​ថា​កាងារ​បែប​ណា​ក៏​យើង​អាច​ធ្វើ​វា​ដោយ​រលួន​នឹង​មាន​សម្រេច​បាន​ជោគជ័យដែរ​ ។ ដូន្នេះ​គួរ​ធ្វើ​ខ្លួន​ឲ្យ​រីករាយ​ឲ្យ​បាន​ច្រើន​កាន់តែល្អ​!!!


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena