ធាតុ​ពិត​ដែល​ស្ដែង​ចេញ​តាម​រយៈ​សកម្ម​ភាព ដែល​អ្នក​ទាំង​អស់​គួរ​ដឹង​!!

  • 2017-11-16 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ពី​សកម្មភាព​​មនុស្ស​ដែល​អ្នក​កំពុង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ទេ?​ តាម​ពិត​ទៅ​រាល់​សកម្មភាព​តែង​តែ​បង្កប់​នូវ​អត្ថន័យ​ដែល​បង្ហាញ​ពី​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ។​

១.​នៅ​ពេល​​មនុស្ស​មួយ​ក្រុម​មាន​ការ​ផ្ទុះ​សំណើច​​ម្នាក់​ៗ​នៅ​ក្នុង​ក្រុម​តែង​តែ​បែរ​ទៅ​មើល​មុខ​សមាជិក​ដែល​​គេ​មាន​ភាព​ស្និទ្ធស្នាល​​ជា​មួយ​ឬ​ចង់​​រាប់​អាន​។​

២.ពេល​និយាយ​ជា​មួយ​នរណា​ម្នាក់​​អ្នក​អាច​លួច​មើល​ជើង​របស់​មនុស្ស​ម្នាក់​នោះ​, បើ​ជើង​របស់​គេ​បែរ​ទៅ​រក​ទិស​ដៅ​ផ្សេង​នោះ មាន​ន័យ​ថា​គេ​ចង់​បញ្ចប់​ការ​សន្ទនា​ជា​មួយ​អ្នក​ហើយ​។​

៣.​ព្យាយាម​ប្រើ​ភ្នែក​របស់​អ្នក​មើល​ឱ្យ​ចំ​ភ្នែក​របស់​ដៃ​គូរ​សន្ទនា​របស់​អ្នក​នោះ​គេ​នឹង​កាន់​តែ​មាន​អារម្មណ៍​ស្និទ្ធ​ស្នាល​នឹង​អ្នក​​ហើយ​ចូល​ចិត្ត​អ្នក​ច្រើន​ជាង​មុន​។

៤.​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​កន្លែង​ណា​មួយ, ដាក់​កញ្ចក់​ពី​ក្រោយ​កន្លែង​អង្គុយ​របស់​អ្នក​នោះ​ភ្ញៀវ​ដែល​មក​ជួប​អ្នក​នឹង​មាន​ឥរិយាបថ​ប្រសើរ​​ដាក់​អ្នក​ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ខ្លួន​ឯង​អាក្រក់​ទេ។​

៥.​មនុស្ស​ភាគ​ច្រើន​មិន​យល់​ពី​ភាព​ខុស​គ្នា​រវាង​ "ចេះ​" និង​ " ​ភាព​ជឿ​ជាក់​" ទេ​​។​ ឱ្យ​តែ​អ្នក​មើល​ទៅ​ដូច​ជា​មាន​ភាព​ជឿ​ជាក់​បន្តិច​, មនុស្ស​នាំ​គ្នា​មក​រក​អ្នក​។

៦.​នៅ​ក្នុង​អង្គ​ប្រជុំ​មួយ បើ​អ្នក​មិន​ចង់​ឱ្យ​នរណា​និយាយ​អាក្រក់​ពី​អ្នក​ទេ​នោះ​, អង្គុយ​ឱ្យ​កៀក​នឹង​ម្នាក់​នោះ​ដូច​នេះ​គេ​អាច​នឹង​មាន​អារម្មណ៍​ខ្លាច​រអា​ខ្លះ​ៗ​ដែរ។

៧.​មុន​ពេល​ចូល​សម្ភាស​ការងារ​ចូរ​ស្រមៃ​​ថា​អ្នក​ដែល​នឹង​សម្ភាស​​អ្នក​ជា​មិត្ត​ចាស់​របស់​អ្នក​។​នោះ​ក៏​អាច​កាត់​បន្ថយ​​ការ​ភ័យ​បាន​មួយ​ចំនួន​ដែរ។​

៨.ពេល​អ្នក​និយាយ​ថា​​ "ខ្ញុំ​គិត​ថា" ឬ​ "ខ្ញុំ​ជឿ​ថា" នោះ​វា​បង្ហាញ​ថា​អ្នក​មិន​មាន​ភាព​ជឿ​ជាក់​លើ​​ខ្លួន​ឯង​។

៩.ពេល​មាន​នរណា​ម្នាក់​ខឹង​ឬ​ច្រណែន​នឹង​អ្នក​​ហើយ​អ្នក​មិន​ខ្វល់​នឹង​ឆ្លើយ​តប​​​នោះ​គេ​នឹង​កាន់​តែ​​ក្ដៅ​ក្រហាយ​ហើយ​ចាប់​ផ្ដើម​មាន​ការ​ខ្មាស​អៀន​នឹង​ទង្វើ​របស់​គេ​នៅ​ពេល​ក្រោយ។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena