អាហារសម្រន់តាមផ្លូវឆ្ងាញ់ៗ៣មុខនៅកន្លែងតែមួយ ចាំ​បាច់​ទៅ​ណា​ឆ្ងាយ​ហ្អេ៎!

  • 2017-11-16 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្អែម​ក៏​មាន​ ម្ជូរ​ក៏​មាន ហើយមានទាំងស្លាបមាន់បំពងរសជាតិថ្មី សុទ្ធតែឆ្ងាញ់ៗ នៅកន្លែងតែមួយ មិន​បាច់​ទៅណាឆ្ងាយទេ ក៏មិនបាច់ពិបាកដើររកអីញ៉ាំដែរ។ តូប ស្រីម៉ៅ អ៊ីម្ជូរខ្មែរ នៅ​ជាប់​របង​សាលា​ទួលទំពូង មាន​លក់​ម្ជូរ​ផង លក់​ដំឡូង​ឆឹង​ចេក​ឆឹង​ផង ហើយ​ឥឡូវ​គាត់​បន្ថែម​អាហារ​មួយ​មុខ​ទៀត​ហើយ​គឺ ស្លាប​មាន់​បំពង​មេចខ្ជូ (ឈ្មោះ​ប្លែក​បន្តិច​ប៉ុន្តែ​ឆ្ងាញ់​មែន)។        

                                                                                              តោះ​ទៅ​ទិញ​ញ៉ាំ​ទាំង​អស់​គ្នា​ណា​ បង្អែម​ខ្មែរ​ ម្ជូរ​ខ្មែរ​ឆ្ងាញ់ៗ។

ទីតាំ៖ នៅតាមបណ្តោយផ្លូវលេខ១៣៥  សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន ជាប់​របង​សាលា​ទួលទំពួង។ (តែ​ឥឡូវ​គាត់​ប្ដូរ​មក​លក់​នៅ​មុខ​ផ្ទះ​គេ ទល់​មុខ​គ្នា​ហ្នឹង​មួយ​រយៈ ព្រោះ​របង​សាលា គេ​កំពុង​ជួសជុល)  


អត្ថបទ៖​ Bun Heng