ខ្សែភាពយន្ដពិសេស២រឿង ២រសជាតិ ចេញបញ្ចាំងថ្ងៃតែ១

  • 2017-11-17 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

1. Amityville The Awakening ផ្ទះខ្មោចសណ្ឋិត

ផ្ទះខ្មោចសណ្ឋិត (Amityville The Awakening) និយាយអំពីផ្ទះ១ដែលបានទុកចោលអស់ជាយូរឆ្នាំ ដែលដំបូងឡើយម្ចាស់ផ្ទះត្រូវបានគេធ្វើឃាតមួយគ្រួសារ។ វិញ្ញាណអ្នកដែលស្លាប់ទៅហាក់ដូចត្រូវបានឃុំទុកនៅក្នុងផ្ទះនេះ រហូតដល់ថ្ងៃមួយក៏មានគ្រួសារថ្មីមួយដែលមានម្ដាយម្នាក់ កូនប្រុសម្នាក់ជាមនុស្សរុក្ខជាតិ និងកូនស្រី២នាក់។

មានមូលហេតុ១ដែលធ្វើឲ្យម្ដាយម្នាក់នោះសម្រេចចិត្តរើចូលមកផ្ទះនេះ។ តើមូលហេតុអាថ៌កំបាំងនោះជាអ្វី? រឿងប្លែកៗបានកើតឡើងជាបន្ដបន្ទាប់ ហើយបានគំរាមកំហែងពួកគេ...។

ខ្សែភាពយន្ដនេះចាប់បញ្ចាំងពីថ្ងៃ ១៧ វិច្ឆិកា នេះតទៅនៅគ្រប់រោងភាពយន្ដ។

2. Jojo's Bizarre Adventure: Diamond is Unbreakable ដំណើរផ្សងព្រេងអច្ឆរិយរបស់ចូចូ

Josuke Higashikata គឺជាកូនប្រុសមិនស្របច្បាប់របស់ Joseph Joestar ។ គាត់មានថាមពលដ៏អស្ចារ្យមួយដែលមានឈ្មោះថា Crazy Diamond ។ ថាមពលដែលអាចឱ្យគាត់ជួយ ឬព្យាបាល កែកុន វត្ថុឬមនុស្សសត្វដែលស្លាប់។

Josuke Higashikata និងមិត្តភក្តិរបស់គាត់ទៅធ្វើសង្គ្រាម ជាមួយអ្នកមានថាមពលផ្សេងទៀត។ ដោយសារថាមពលដ៏អស្ចារ្យនេះ គេនឹងការពារមនុស្សទាំងឡាយឲ្យរួចផុតពីគ្រោះថ្នាក់។ ទស្សនិកជនអាចទស្សនាបានចាប់ពីថ្ងៃ ១៧ វិច្ឆិកានេះតទៅនៅគ្រប់រោងភាពយន្ដ។


អត្ថបទ៖ Nita