៨ ចំណុចប្រែក្លាយថ្ងៃចុងសប្តាហ៍របស់អ្នកឲ្យមានប្រយោជន៍

  • 2017-11-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយរយៈពេលធ្វើការ៥ ឬ​៦ថ្ងៃក្នុងមួយសប្តាហ៍ មាន​មនុស្ស​ជា​ច្រើន​តែង​តែ​រអ៊ូថា ពួក​គេ​ហត់​ខ្លាំង ចង់ សម្រាក ចង់​គេង​មិន​ចង់​ទៅ​ណា ឬ ធ្វើអ្វីទាំងអស់។ ប៉ុន្តែការធ្វើបែបនេះ គឺ​ធ្វើ​អោយ​ខ្លួន​ឯង​ទម្រន់​​ស្ពឹក​ស្រពន់​ខ្ជិល​ច្រអូស ជា​ពិសេស​នោះ​គឺ​បាត់បង់​ភាព​សប្បាយរីករាយ។  ជឿទេថាវាអាចហួសពេល ឬធ្វើអោយអ្នកស្តាយក្រោយចំពោះការបោះបង់ចោលថ្ងៃចុងសប្តាហ៍របស់អ្នក? ជាធម្មតាមនុស្សស្វែងរកការងារក៏ដើម្បីរកប្រាក់មកបំពេញក្តីសុខសុភមង្គលរបស់ខ្លួនឯងនឹងគ្រួសារផងដែរ តែបើយើងខំប្រឹងរកប្រាក់ហើយ តែមិនបានចាយវាយវានោះ តើរកមកមានន័យអ្វីត្រូវទេបងប្អូន? (តែក៏មិនមែនការចាយវាយមិនដឹងមុខនោះដែរ)  

     

    ថ្ងៃចុងសប្តាហ៍ អ្នកគួរតែស្វែងរកសេក្តីសុខសម្រាប់ខ្លួន និងគ្រួសារ ហើយគួរតែចំណាយពេលវេលាឲ្យមានតម្លៃ បំពេញក្តីសុខ សុភមង្គល ភាពកក់ក្តៅដល់ពួកគេផងដែរ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក្រោយ​ពេល​សម្រាក​ពី​ការងារ​ជាមួយ​ នឹង​គ្រួសារ ឬ​មិត្តភ័ក្ដិ​​មាន​ដូច​ជា៖

  ១. ក្រោកពីព្រឹកទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ

២. ចំណាយពេលញ៉ាំអាហារពេលព្រឹកឆ្ងាញ់ៗ

៣. ធ្វើម្ហូបញ៉ាំឆ្ងាញ់ៗជុំគ្នា

៤. ញ៉ាំកាហ្វេនៅហាងរួចពិភាក្សាការងារផ្សេងៗ

៥. ទៅមើលកុនរឿងល្អៗមើលដើម្បីរំសាយការនឿយហត់ទាំងឡាយ

  ៦. ដើរ ​Shopping នៅផ្សារដើម្បីលំហែរអារម្មណ៍

៧. ទៅដើរកម្សាន្តនៅតាមទី​រមណីយដ្ឋាន ឬ​សួនកម្សាន្ត​នៅជាយៗក្រុង (សម្រាប់អ្នកមានថ្ងៃចុងសប្តាហ៍តែមួយថ្ងៃ)

៨.​ ទៅដើរកម្សាន្តនៅតាម​ទី​រមណីយដ្ឋាន​តាមខេត្ត (សម្រាប់អ្នកមានថ្ងៃចុងសប្តាហ៍២ថ្ងៃ)

 

សូមជួយចែក​រំលែក​ទៅ​កាន់​ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំងអស់គ្នាផង!


អត្ថបទ៖​ Bun Heng