Ramen រសជាតិដើមមកពីប្រទេសជប៉ុនឆ្ងាញ់ជក់មាត់តែម្តង

  • 2017-11-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ramen ជាម្ហូបដ៏ពេញនិយមរបស់ជនជាតិជប៉ុន ហើយនៅកម្ពុជាយើងឥឡូវនេះក៏មានលក់ផងដែរ នៅហាង Ajisen Ramen បានបើកបម្រើអតិថិជននូវម្ហូបអាហារបែបជនជាតិដើមជប៉ុនដែលមានគ្រឿងផ្សំមានផាសុកភាពនិងនាំចូលពីប្រទេសជប៉ុនទាំងអស់។

បើបានទៅដល់ហាង Ajisen Cambodia កាលណាគឺគួរតែសាកល្បងភ្លក់នូវរសជាតិ Ramen ដែលជាសរសៃមីទន់ល្មើយធ្វើស្រស់ៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ គ្រាន់តែដាក់ចូលទៅក្នុងមាត់ភ្លាមអ្នកនឹងទទួលបានអារម្មណ៍ថាជាម្ហូបដែលមានផាសុកភាពតែម្តង។

មិនត្រឹមតែរសជាតិ Ramen នោះទេនៅមានមុខម្ហូបផ្សេងៗជាច្រើនទៀតដែលពិសេសៗបែបជប៉ុនពិតៗរង់ចាំអ្នកទៅទទួលទាន។ រាល់មុខម្ហូបទាំងអស់នៅទីនេះគឺផ្ដោតសំខាន់ចំពោះគុណភាពនិងសុខភាពអ្នកបរិភោគជាចម្បង ដូចនេះមិនចាំបាច់មានការបារម្ភក្នុងការបរិភោគនោះទេ។

ចំណែកឯបរិយាកាសវិញគឺមានបែបផែនជាភោជនីយដ្ឋាននៅប្រទេសជប៉ុន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយហើយកាន់តែរីករាយជាមួយនឹងការទទួលទានអាហារនៅទីនោះ។

អ៊ីចឹងចាំអង្កាល់ទៀតបើបានជិះកាត់ហាង Ajisen Ramen កាលណាកុំភ្លេចចូលសាកល្បងម្តង ព្រោះឥឡូវនេះកំពុងមាន Promotion ថ្មីសម្រាប់ការកុម្ម៉ង់ Ramen ១ចាននឹងទទួលបានកាហ្វេ១កែវដោយឥតគិតថ្លៃចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១០ព្រឹក។

អាសយដ្ឋាន ៖ ផ្ទះលេខ ៧៨៩ ផ្លូវកម្ពុជាក្រោម ភ្នំពេញ ទំនាក់ទំនង ៖ 023 929 999 Ajisen Ramen Facebook


រូបភាព៖ Pusam