​តោះ​ ត្រៀម​ខ្លួន​ទៅ​បោះជំរំ សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ ២០១៧​នេះ​

  • 2017-12-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ ២០១៧​នេះ​ហើយ​ឬនៅ? ទីកន្លែង​ណា​ដែល​អ្នក​នឹង​ទៅ​នៅ​ពេល​នោះ​? តោះ​ អញ្ចឹង​ ទៅ​បោះ​តង់​ឆ្លង​ឆ្នាំ​២០១៧ ជាមួយ​នឹង​ អនុស្សារ ដែល​ជា​ការ​បោះ​ជំរំ​លើកទី១០​នៅ​ភូមិ​ភាគ ឦសាន ខេត្ត​មណ្ឌលគីរី  នា​និទាឃៈ​រដូវ​ នេះ។

រូប​ភាព​ Anussa Event Planner

Anussa នឹង​រៀប​ចំ​ការ​បោះ​ជំរំ​លើក​ទី ១០​ នេះ​រយៈពេល​ ២​យប់​ ៣​ថ្ងៃ​ ចាប់​ពីថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ២០១៧ ដល់ ថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៨​។ ហើយ​មាន​សកម្មភាព​ដែល​សប្បាយ​ជាច្រើន​ក្នុង​ដំណើរ​កម្សាន្ត​នេះ ដែល​អ្នក​នឹង​ចាប់​អារម្មណ៍ ។

រូប​ភាព​ Anussa Event Planner

ត្រៀម​ ​​ស្ពាយ​ខ្នើយ ពូក​និង​ភួយ​របស់​អ្នក​មក​បោះតង់​គេង​មើល​ផ្កាយ និង ស្រូប​យក​ខ្យស់​អាកាស​ធាតុ​ត្រជាក់​នៅ​លើ​កំពូល​ភ្នំ​នា​និទាឃ​រដូវ​នេះ។ ដើរ​ព្រៃ​សំដៅ​ទឹក​ជ្រោះ ឈាង​ចូល​លេង​ភូមិ​ជនជាតិ​ដើម​ភាគ​តិច មើល​ថ្ងៃ​លិច​លើ​ខ្នង​ព្រៃ មើល​ថ្ងៃរះ​ពី​លើ​កំពូល​ភ្នំ។

រូប​ភាព​ Anussa Event Planner

យប់​ឡើង លេងភ្លេង គេង​មើល​ផ្កាយ ជជែក​គ្នា​លេង (និយាយ​រឿង​ខ្មោច) ហើយ​អង្គុយ​ចាំ​មើល​បណ្តុំ​ផ្កាយ ​Milkyway (តែ​ហាម​គេង​លក់​ចោល​គ្នា) ឆ្លង​ឆ្នាំ​ចាស់​ជាមួយ​គ្នា​។ ហៅ​គ្នី ហៅ​គ្នា​មក មិត្តភ័ក្ដិ​​​ក៏​បាន ដៃ​គូរ​ក៏បាន មិត្ត​រួម​ការងារ​ក៏​បាន។

រូប​ភាព​ Anussa Event Planner

មួយតង់គេងគ្នា២នាក់ ភេទ​ដូច​គ្នា។ បន្ទប់​ទឹក​ធម្មជាតិ តែ​មាន​អនាម័យ។ ហើយ​ក៏​មិន​ចាំ​បាច់​ងូត​ទឹក​ម៉ាស៊ីន​ដែរ ព្រោះ​ងូត​ទឹក​ជ្រោះ​ស្អាត​ខ្លួន​ហើយ។

រូប​ភាព​ Anussa Event Planner

***ចាំ​ដល់​ណា​ទៀត ! តោះ​ !ទៅ​ចូល​រួមការ​បោះ​ជំរំ​របស់​អនុស្សារ​ទាំង​អស់​គ្នា!!! តម្លៃ​សំបុត្រ ៖

-៨០$ សម្រាប់​ការ​ចុះ​ឈ្មោះ​មុន​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ២០១៦

-៩០$ សម្រាប់​ការចុះឈ្មោះក្រោយថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០១៧ រាប់​បញ្ចូល ៖

​​ -ការ​ធ្វើ​ដំណើរ​ទៅ​មក​

​ -អាហារ​មួយ​ថ្ងៃ​បី​ពេល

​​ -ការ​ស្នាក់​នៅ

-ធានា​រ៉ាប់​រង​អាយុ​ជីវិត

-Team Building 

ព័ត៌មាន​បន្ថែម៖ ០១២ ២៣០ ១៤០ ឬ ០១០ ៩១១ ៧៧៦ ឬ Inbox មក​កាន់​ផេក ANUSSA Event Planner


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin