ដឹង​អត់​ថា​មាន​ប្រហិត​ចៀន​ឆ្ងាញ់​នៅ​ម្ដុំ​វិទ្យាល័យ​​បញ្ញា​សាស្ត្រ ? តោះ​ ទៅ​ភ្លក់​មើល​បាន​ដឹង​...

  • 2017-12-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ក៏​ដឹង​ដែល​ថា​ពូ​លក់​ប្រហិត​ដែល​គាត់​លក់​នៅ​ជាប់​នឹង​របង​វិទ្យាល័យ​​បញ្ញា​សាស្ត្រ ជាង​១០​ឆ្នាំ​មកហើយ​នោះ​ ល្បី​ថា​ឆ្ងាញ់​ រហូត​ដល់​អត់​មាន​កន្លែង​អង្គុយ​ក៏​មាន​ដែរ​។

​ប្រហិត​ស្រស់​ៗ​ដាក់​ចៀន​ ឡើង​ឆ្ងុយ ជាមួយ​នឹង​ទឹក​ជ្រលក់​ម្ទេស​ រួម​ទាំង​ជ្រក់​ផង​នោះ​ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​នៅ​ទី​នោះ​សរសើរ​គ្រប់​គ្នា​។

តម្លៃ​ថោក​ហើយ​​ មាន​ប្រហិត​គ្រប់​មុខ​ទៀត​ ហើយ​សេវាកម្ម រហ័ស​ទាន់​ចិត្ត​ទៀត​ ទោះ​បី​ជា​មាន​មនុស្ស​ច្រើន ឬ​តិច​ក៏​ដោយ​ក៏​គាត់​នៅ​តែ​ធ្វើ​ទាន់​អ្នក​ញ៉ាំ​ដែរ។​​​​

ប្រហិត​ឆ្ងាញ់​នៅ​ជាប់​របង​វិទ្យាល័យ​បញ្ញាសាស្រ្ត​​ល្បី​ថា​លក់​ដាច់​ខ្លាំង​ណាស់​ចង់​ដឹង​មាន​អ្វី​ពិសេស?តោះ​ទៅ​ភ្លក់​ទាំង​អស់​គ្នា…

អាសយដ្ឋាន : ​ផ្លូវ​៥៧ ជាប់លេខបុស្ត៏លេខ១១ កែង​​របង​វិទ្យាល័យ​បញ្ញាសាស្រ្ត​ ដែល​ចាប់​លក់​ពី​ម៉ោង ៣ល្ងាចដល់៨យប់​ ។  


អត្ថបទ៖​ Mean Sila