មក​សាក​ភីហ្សា​ដុត​ក្ដៅ​ៗ តាម​រទេះ​នេះ​ម្ដង​មើល​ !!!

  • 2017-12-05 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ញ៉ាំ ភីហ្សា នៅ​ហាង​នានា​ តែ​ថ្ងៃ​នេះ​ សប្បាយ​ដើរ​នឹង​នាំ​អ្នក​ទាំង​​អស់​គ្នា​ទៅ​រក​ញ៉ាំ​ ភីហ្សា​ដែល​ដុត​នៅ​តាម​ផ្លូវ​ម្ដង​ ធានា​ថា​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​គេ​ទេ។

ភីហ្សា​ដុត​ក្ដៅ​ៗ មិន​ដល់​ ៣០​នាទី​ផង​ អ្នក​ទាំង​អស់​គ្នា​អាច​ញ៉ាំ​បាន​​ភ្លាមៗ​ជាមួយ​នឹង​រសជាតិ​ឆ្ងាញ់​ ឬ ឯ​តម្លៃ​ថោក​សមរម្យ​ណាស់​។​​

រទេះ​​​ភីហ្សា​នេះ​នៅ​​តាម​បណ្ដោយ​ផ្លូវ​ប៉ា​ស្ទ័រ​ (៥១) ទល់​មុខ​នឹង​ហាង​កាហ្វេ​ Amazon ។ ចាប់​ផ្ដើម​លក់​ពី​ម៉ោង​ ៦​ល្ងាច​ទៅ​។ បើ​ឃ្លាន​ពេល​យប់​​ អាច​ទៅ​រក​ញ៉ាំ​បាន​ណា​...!


អត្ថបទ៖ chanvutha yin