យ៉ាង​ហោច​ណាស់​គួរ​តែ​បាន​ទៅ​លេង​ទីក្រុង​ក្យូតូ​ (Kyoto) នេះ​បាន​​ម្ដង​ដែរ ក្នុង​មួយ​ជាតិ​នេះ !

  • 2017-12-06 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទី​ក្រុង​ជា​ច្រើន​នៃ​ប្រទេស​ជប៉ុន​ដែល​មាន​កន្លែង​ទេសចរណ៍​ដ៏​ស្រស់​បំព្រង​ប្រមូល​ផ្ដុំ​ដោយ​វប្បធម៌​,​ អរិយធម៌​ និង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ។​ ប៉ុន្តែ​ក្យូតូ​ (Kyoto)​ មាន​ចំណុច​ពិសេស​ច្រើន​ខុស​ប្លែក​ពី​ទីក្រុង​ដ៏​ទៃ​ទៀត​នៃ​ប្រទេស​ជប៉ុន​ដោយ​សារ​តែ​​ទី​ក្រុង​ Kyoto នេះ​ធ្លាប់​ជា​រាជធានី​ធំ​របស់​ប្រទេស​ជប៉ុន​ពី​ឆ្នាំ​៧០៤​ដល់​១៨៦៨​ដែល​ជា​​ហេតុ​​ធ្វើ​ឱ្យ​វា​សំបូរ​ដោយ​អាថ៌កំបាំង​នៃ​វប្បធម៌​ទំនៀម​​ទម្លាប់​និង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ហើយ​ក៏​ជា​កន្លែង​ដែល​ពិធី​បុណ្យ​ជាតិ​ធំៗ​​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ផង​ដែរ។

១.​ជា​កន្លែង​​ប្រមូល​ផ្ដុំ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

ទី​ក្រុង​បុរាណ​មួយ​នេះ​ជា​ជម្រក​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ទាំង១៧​របស់​ជប៉ុន​។​ ដែល​រួម​មាន​ដូច​ជា៖

Kiyomizu-dera Temple

Kinkaku-ji Temple

Ginkaku-ji Temple

Ryoan-ji Temple

Tenryu-ji Temple

To-ji Temple

Saiho-ji Temple

Nijo-jo Castle

Nishi-Hongan-ji​ Temple

Ninna-ji Temple

Shimogamo-jinja Shine

Enryaku-ji Temple

Byodo- in Temple

Daigo-ji Temple

Kamigamo-jina Shrine

Kozan-ji Temple

Ujigami-jinja Shrine

​​​​ ​​​​​២.​ផ្កា​សាគូរ៉ា​​​ (​The Cherry Blossoms)

បើ​សិន​ជា​ចង់​ទៅ​ឃើញ​និង​ថត​រូប​ជា​មួយ​ផ្កា​ដ៏​ស្រស់​ស្អាត​ប្រចាំ​ប្រទេស​ជប៉ុន​ដែល​ល្បី​ខ្ទរខ្ទារ​ទូទាំង​ពិភព​លោក​និង​មាន​តែ​មួយ​គ្មាន​ពី​រ​នោះ​,​ គឺ​មាន​នៅ​ទី​ក្រុង​ក្យូតូ​ (Kyoto) ​នេះ​ឯង​។​ ហើយ​ផ្កា​នេះ​វា​មាន​រដូវ​ដែល​វា​នឹង​រីក​បញ្ចេញ​សម្រស់​ដ៏​​ស្រស់​ត្រកាល​របស់​វា​នៅ​កំឡុង​​ដើម​ឆ្នាំ​ក្នុង​ខែ​មិនា។ ហើយ​សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ផ្កា​សាគូរ៉ា​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​រីក​បញ្ចេញ​សម្រស់​ម្ដង​ទៀត​​នៅ​ថ្ងៃ​ទី​២០​​, ខែ​មិនា​, ឆ្នាំ​២០១៨។​

៣.ជា​កន្លែង​ប្រារព្ធ​ពីធី​បុណ្យ​ជាតិ​ធំ​ៗ

ទីក្រុង​ក្យូតូ​គឺ​ជា​កន្លែង​ដែល​គេ​តែង​តែ​ប្រារព្ធ​ពិធី​​បុណ្យ​ជាតិ​សំខាន់​ៗ​៣​របស់​ជប៉ុន​គឺ​​ Aoi Matsuri, Gion Matsuri, និង​Jidai Matsuri។

៤.​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ជប៉ុន​ (​KIMONO)

វា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ថត​រូប​ស្អាត​ៗ​ និង​យក​បទពិសោធន៍​ក្នុង​ការ​ស្លៀក​សំលៀក​បំពាក់​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ជប៉ុន​​។​ ពិត​ជា​ឱកាស​កម្រ​បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ក្នុង​សំលៀក​បំពាក់​​ Kimono, បើ​បាន​ទៅ​ហើយ​កុំ​ឱ្យ​រំលង​ឱ្យ​សោះ​!

៥.​ទី​សក្ការ​ Fushimi Inari

បើ​​មាន​ឱកាស អាច​ឡើង​ភ្នំ​មួយ​ដែល​ហៅ​ថា​ភ្នំ Inari ដែល​មាន​កន្លែង​ទី​សក្ការ​បូជា​​មួយ​​ហៅ​ថា​Fushimi Inari Shrine។​ អ្វី​ដែល​អស្ចារ្យ​​នៅ​ទី​កន្លែង​នោះ​គឺ​ សសរ​ពណ៌​ទឹក​ក្រូច​​១០០០០​ដើម​ដែល​ត្រូវ​បាន​​ពួក​អ្នក​ជំនួញ​ធំៗ​ជប៉ុន​ធ្វើ​ការ​ឧបត្ថម្ភ​ក្នុង​ជំនឿ​ថា​នឹង​ទទួល​បាន​លៀប​សំណាង​។​ អក្សរ​ពណ៌​ខ្មៅ​ៗ​ដែល​មាន​ចារ​ជាប់​នៅ​នឹង​សសរ​នោះ​គឺ​ជា​ឈ្មោះ​អ្នក​ដែល​បាន​ធ្វើ​ការ​ឧបត្ថម្ភនោះ​ឯង។​

៦.ស្លឹក​ឈើ​ក្នុង​រដូវ​ Autumn

បើ​និយាយ​សម្រស់​ធម្មជាតិ​វិញ, ក្រៅ​ពី​​ផ្កា​សាគូរ៉ា​​គឺ​មាន​ស្លឹក​ឈើ​​​​នៅ​ក្នុង​រដូវ​ Autumn (ជា​រដូវ​ចន្លោះ​រដូវ​ក្ដៅ​និង​រដូវ​ធ្លាក់​ព្រិល​)​ដែល​​តែង​តែ​បញ្ចេញ​សម្រស់​ដ៏​ស្រស់​បំព្រង​នៅ​ក្នុង​ខែ​នេះ​។

៧.ព្រៃ​ឫស្សី

អ្នក​អាច​ស្វែង​រក​បាន​នូវ​ភាព​ស្ងប់​ស្ងាត់​ដោយ​ការ​ដើរ​លេង​ នៅ​ក្នុង​ព្រៃ​ដែល​គេ​មាន​ដាំ​ដើម​ឫស្សីខ្ពស់​ៗ​ជា​ច្រើន​បង្ក​ជា​ម្លប់​ត្រឈឹង​ត្រឈៃ​ស្ងប់​ស្ងាត់​ល្អណាស់​។​

៨.បង្អែម​ជប៉ុន​ដ៏​ល្បី​

ក្យូតូ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល​មាន​ការ៉េម Matcha ​ដ៏​សែន​ឆ្ងាញ់​។​ អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​នូវ​រស​ជាតិ​ផ្អែម​ឆ្ងាញ់​​នៃ​ការ៉េម​ដែល​មាន​រសជាតិ​ Matcha ​តែ​បៃតង​នេះ​។​​ ពេល​បាន​ទៅ​កុំ​ភ្លេច​សាក​ឱ្យ​សោះ!


ប្រភព៖ Culture Tip ប្រែ​សម្រួល៖ Sin Sovannleakhena