សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ ស៊ូស៊ី​ ពេល​ដែល​ទៅ​ដល់​តូក្យូ​អាច​ទៅ​សាក​នៅ​ភោជនីយដ្ឋាន​ទាំង​នេះ​បាន​ណា!!

  • 2017-12-06 12:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្រាប់​ស៊ូស៊ី នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​លក់​នៅ​គ្រប់​ទី​កន្លែង​ មិន​ថា​នៅ​ប៉ែក​អាស៊ី ឬ​អឺរ៉ុប​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា គឺ​ថា​គ្មាន​កន្លែង​ណា​ដែល​អាច​ប្រៀប​ប្រដូច​ និង​កន្លែង​ដើម​របស់​វា​បាន​ឡើយ  នោះ​គឺ​នៅ​ក្នុង​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​នេះ​ឯង។

ចង់​ដឹង​ថា​រស​ជាតិ និង​រូប​រាង​ស៊ូស៊ី​របស់​ម្ចាស់​ដើម​យ៉ាង​​ណា​នោះ​ តោះ! ទៅ​មើល​ទាំង​អស់​គ្នា​នៅ​ភោជនីយដ្ឋាន​ល្បី​ៗ​ដូច​ខាង​ក្រោម​៖

១. ភោជនីយដ្ឋាន​ Tsugu Sushimasa

នៅ​ភោជនីយដ្ឋាន Tsugu Sushimasa គេ​ប្រើ​ទឹក​ខ្មេះ​ដែល​ខុស​ប្លែក​ពី​កន្លែង​ផ្សេង​ទៀត ដែល​មាន​រសជាតិ​ខ្លាំង​ ដូច​កាល​សម័យ​អ៊ីដូ (១៦០៣-១៨៦៨)។ ស៊ូស៊ី នៅ​ទី​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ចុងភៅ​ដែល​មាន​ជំនាញ​ស្ថិត​ក្នុង​លំដាប់​ទី៣។

២. ភោជនីយដ្ឋាន​ Sukiyabashi Jiro

បន្ទាប់​ពី​មាន​ការ​ទទួល​ស្គាល់​ពី​ Michelin Guide ភោជនីយដ្ឋាន​ Sukiyabashi Jiroបាន​ក្លាយ​ទៅ​ជា ភោជនីយដ្ឋាន​ស៊ូស៊ី​មួយ​កន្លែង​ដែល​ល្បី​ពាស​ពេញ​ពិភព​លោក។

៣. ភោជនីយដ្ឋាន​ Sushi Yoshitake

ភោជនីយដ្ឋាន​ Sushi Yoshitake ល្បី​ល្បាញ​ដោយ​សារ​ខ្យង​សមុទ្រ​ម្យ៉ាង​ឈ្មោះ​ថា​អាបាឡូន និង​ទឹក​ជ្រលក់​ពិសេស​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​នេះ។

៤. ភោជនីយដ្ឋាន​ Sushi Dai

Sushi Dai​ ជា​ភោជនីយដ្ឋាន​ដែល​ធ្វើ​ស៊ូស៊ី​លក់​សម្រាប់​ជា​អាហារ​ពេល​ព្រឹក​​ដែល​មាន​ជម្រើស​ជា​ច្រើន​។​​


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ Khou Sophy