Hostel 5 កន្លែង​ដែល​ល្អ​សម្រាក់ការ​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាកក​

  • 2017-12-06 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​​ថា​មុខ​នឹង​ទៅ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ​ដែល​ឆ្ងាយ​ ដូច​ជា​ទៅ​ប្រទេស​ថៃ​អី​ហ្នឹង​ អ្វី​ដែល​យើង​ត្រូវ​តែ​ត្រៀម​មុខ​គេ​នោះ​ គឺ​កន្លែង​ស្នាក់​នៅ​។ ព្រោះថា​ នៅ​ថ្ងៃ​ ឆ្លង​ឆ្នាំ​នោះ​នឹង​មាន​មនុស្ស​ដើរ​លេង​ច្រើន​ ប្រសិន​បើ​យើង​មិន​ត្រៀម​​ កក់​ទុក​មុខ​ទេ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​រក​កន្លែង​ស្នាក់នៅ​។ តោះ​ ទៅ​រក​កក់​កន្លែង​ស្នាក់​នៅ​ឲ្យ​ហើយ​ជាមួយ​នឹង​សប្បាយ​ដើរ​ទាំង​អស់​ ជាមួយ​នឹង​ ៥​កន្លែង​នេះ​ ៖

១. Yor Yak Hostel

ជាHostel ​ដែល​មាន​ទីតាំង​ល្អ រួម​ផ្សំ​ជាមួយ​នឹង​ការ​ស្នាក់​មាន​ផាសុកភាព​ និង​​គ្រឿងបំពាក់​ទំនើប​។​ មាន​ទីតាំង​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្ថានីយ​រថភ្លើង​អាកាសយាន​ដ្ឋាន Wongwian Yai នៅ​ទី​ក្រុង​បាងកក។

ទីតាំង ​82,84 Krung Thonburi Road, Bang Lamphu Lang, Khlong San, Bangkok, Thailand

២.Plubpla Hostel 

Plubpla Hostel ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដ៏​ងាយ​ស្រួល​មួយ​ក្នុង​តំបន់​នៃ​ទី​ក្រុង​បាងកក ដែល​មាន​ចម្ងាយ​ពី ​អាកាស​យានដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ ៣០​គីឡូម៉ែត្រ និង​ ព្រលានយន្តហោះ​អន្តរជាតិ​ដនមឿង ៣៤ គីឡូម៉ែត្រ។​

ទីតាំង​ 38/12 Soi Naradhiwas Rajanagarindra 2, Silom, Suriyawong, Bangrak, Bang Rak, Bangkok, Thailand ​​​ ៣.Been Hostel Ratchathewi

នៅ​ឯ​ Been Hostel Ratchathewiនេះ​បន្ទប់​នីមួយ​ៗមាន​យ៉រ សម្រាប់​ឈរ​ស្រូប​យក​ខ្យស់​អាកាស​ និង​ មាន​បន្ទប់​ទឹក​រួម​។ ហើយ​ Hostel នេះ​មាន​ជិត​នឹង​ផ្សារ Pratunam ហើយនិង​ជិត​មជ្ឈមណ្ឌល World Plaza ។

ទីតាំង 744/23, Phayathai Rd., Thanon Phetchaburi, Ratchathewi, Phaya Thai, Bangkok, Thailand 

៤.Home Mali Hostel

Home Mali Hostel ក៏​ជា​ទីតាំង​ល្អ​សម្រាប់​ស្នាក់​នៅ​ដែរ​ ព្រោះ នៅ​ក្បែរ​នឹង​ មជ្ឈមណ្ឌល​វប្បធម៌​និង​សិល្បៈ​ និង​ផ្សារ Siam Paragon ។ មជ្ឈមណ្ឌលវប្បធម៌និងសិល្បៈទីក្រុងបាងកកស្ថិតនៅចម្ងាយ 9 នាទីពីកន្លែងស្នាក់នៅខណៈផ្សារ Siam Paragon ម៉លមានចំងាយដី 900 ម៉ែត្រ។ អាកាសយានដ្ឋានអន្តរជាតិដនមឿងមានចម្ងាយ 20 គីឡូម៉ែត្រ។

ទីតាំង​497/14-15 Phetchaburi road, Ratchathevi,Toong Phayathai, Phaya Thai, Bangkok, Thailand 

៥.Cubic Bangkok

ទីតាំង​៖1356-60 Banthat Thong Rd., Wangmai, Phathumwan, Bangkok, Thailand


ប្រភព៖ Booking.com ប្រែ​សម្រួល៖ chanvutha yin